ត្រសក់ ជាបន្លែមួយប្រភេទសម្រាប់ធ្វើជាអន្លក់ និងជាផលិតផលថែរក្សាផ្ទៃមុខ យ៉ាងពេញនិយមបំផុត។ ក្រៅពីនោះ ត្រសក់ក៏មានប្រយោជន៍ក្នុងការសម្រកទម្ងន់ផងដែរ ព្រោះវាអាចជួយពន្លឿនដល់ការរំលាយអាហារ និងបន្សាបជាតិពុលក្នុងរាងកាយបានយ៉ាងពូកែបំផុត។ បច្ចុប្បន្ន ត្រសក់ត្រូវបានគេយកមកប្រើជាថ្នាំសម្រកទម្ងន់យ៉ាងមានប្រសិទ្ធភាព ក្នុងរយៈពេល៧ថ្ងៃ អាចស្រកដល់ទៅ៧គីឡូ។ ដើម្បីទទួលបានប្រសិទ្ធភាពដូច្នេះ អ្នកត្រូវអនុវត្តតាមរបបអាហារដូចខាងក្រោម៖
អាហារពេលព្រឹក
- ស៊ុតស្ងោរចំនួន ២
- សាឡាត់ធ្វើពីត្រសក់ ១ចាន
អាហារសម្រន់
– ផ្លែប៉ោម ១ផ្លែ
អាហារពេលថ្ងៃត្រង់
- នំប៉័ងអាំង ១ចំណិត
- សាឡាត់ធ្វើពីត្រសក់ ១ចាន
អាហារសម្រន់ពេលល្ងាច
– ត្រសក់ក្រឡុក ១ចាន
អាហារពេលយប់
– ផ្លែឈើ (ប្រភេទណាក៏បាន តែយកត្រឹម៣០០ក្រោមប៉ុណ្ណោះ)
របៀបធ្វើ សាឡាត់ត្រសក់៖
- ចិតត្រសក់ ១ផ្លែ(៤០០ក្រោម) ជាចំណិតតូចៗ
- លាយជាមួយអំបិលឲ្យមានរសជាតិប្រៃល្មម
- ចាក់ដោះគោ ឬទឹកដោះគោជូរ ហើយកូរឲ្យសព្វ
- បន្ទាប់មក ហាន់ខ្ទឹមបារាំង១មើម ដាក់បន្ថែមមុនទទួលទាន
របៀបធ្វើ ត្រសក់ក្រឡុក៖
- ដាក់ត្រសក់១ផ្លែ ប៉ោម១ផ្លែ និងខ្ញីស្រស់ប្រវែង១ថ្នាំងដៃ ទៅក្នុងម៉ាស៊ីនក្រឡុក
- ក្រឡុកវាឲ្យសព្វ ហើយចាក់ចូលក្នុងកែវ
- លោកអ្នកត្រូវទទួលទានល្បាយនេះភ្លាមៗ កុំឲ្យវាបាត់បង់ប្រសិទ្ធភាព
ព្យាយាមអនុវត្តវិធីនេះ រយៈពេល៧ថ្ងៃ លោកអ្នកនឹងស្រកទម្ងន់ដូចសេចក្តីប្រាថ្នា ជាក់ជាមិនខាន។
បញ្ជាក់៖ ប្រសិនបើអ្នកឃ្លានខ្លាំង អ្នកអាចទទួលទានត្រសក់ស្រស់១ផ្លែ បន្ថែមទៀតក៏បាន៕

មតិយោបល់