ព័ត៌មានអន្តរជាតិ

លោក ត្រាំ បណ្ដេញអគ្គរដ្ឋអាជ្ញាចេញពីតំណែង បន្ទាប់ពីនាងបានផ្គើនមិនព្រមអនុវត្តបទបញ្ជា

អាមេរិក: ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ នៅថ្ងៃចន្ទនេះ បានបណ្តេញអគ្គរដ្ឋអាជ្ញាលោកស្រី Sally Yates ចេញពីតំណែង បន្ទាប់ពីលោកស្រីបានផ្គើនមិនព្រមអនុវត្ត បទបញ្ជារបស់លោកស្តីពីបទបម្រាមហាមឃាត់​ទៅ​លើអ្នកដំណើរចូល​មក​កាន់​សហរដ្ឋ​អាមេរិក​ពី​បណ្តា​ប្រទេស​​កាន់​សាសនា​ឥស្លាម​ទាំង ​៧ ។ នេះបើយោងតាមរយៈ សារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី ៣១ ខែមករា ឆ្នាំ២០១៧។

ក្នុងសេចក្តីថ្លែងការណ៍សេតវិមាន បានចោទប្រកាន់លោកស្រី Sally Yates ថា បានក្បត់ ក្រោយពីលោកស្រី បានណែនាំដល់មេធាវី របស់ក្រសួងយុត្តិធម៌ កុំឲ្យកាពារបទបញ្ជារបស់លោក ត្រាំ។

សូមជំរាបថា បទបញ្ជា​របស់លោក ដូណាល់ ត្រាំ ស្ដីពីការហាមឃាត់​ប្រជាជនមកពី​ប្រទេសចំនួន៧ មិនឲ្យចូលមកដែនដីអាមេរិក ក្នុងនោះរួមមាន អ៊ីរ៉ាក់ ស៊ីរី អ៊ីរ៉ង់ លីប៊ី សូម៉ាលី ស៊ូដង់ និងយ៉េមែន ហើយបទបម្រាមនេះដែរ បានបង្កឲ្យមានការតវ៉ា និងថ្កោល​ទោសយ៉ាងខ្លាំងពីសំណាក់ក្រុមអ្នកការពារសិទ្ធិស៊ីវិល៕

មតិយោបល់