មនុស្សជាច្រើន មិនចង់សម្រេចកាមដោយខ្លួនឯងនោះទេ ព្រោះគិតថាវាជាទង្វើមិនសមរម្យ។ ហេតុផលបែបនេះ ហាក់ដូចជាមិនទំនងទល់តែសោះ ព្រោះការសម្រេចកាមដោយខ្លួនគ្មានប៉ះពាល់អ្វីដល់ខ្លួនអ្នក និងសង្គមឡើយ តែបែរជាផ្តល់អត្ថប្រយោជន៍ចំពោះសុខភាពយ៉ាងច្រើនទៅវិញ។
ខាងក្រោមនេះ គឺអត្ថប្រយោជន៍ដ៏អស្ចារ្យនៃការសម្រេចកាមដោយខ្លួនឯង៖
១.ល្អសម្រាប់បេះដូង
ការស្រាវជ្រាវមួយធ្វើឡើងនៅប្រទេសអ៊ីស្រាអែល បង្ហាញថា ស្រ្តីជាង១០០នាក់ ដែលកើតជំងឺបេះដូង ភាគច្រើនមិនដែលសម្រេចកាមដល់ចំណុចកំពូលឡើយ។ តែនៅពេលដែលពួកគេឧស្សាហ៍សម្រេចកាមដោយខ្លួនឯង អត្រានៃការជំងឺបេះដូងរបស់ពួកថយចុះជាងមុន។
២.គេងលក់ស្រួល
មនុស្សដែលគេងមិនសូវលក់នៅពេលយប់ ច្រើនតែជាអ្នកមានបញ្ហាស្រ្តេស ឬជំងឺបាក់ទឹកចិត្តជាដើម។ ដូច្នេះ អ្នកគួរតែសាកល្បងការសម្រេចកាមដោយខ្លួនឯង ព្រោះវាជាថ្នាំធម្មជាតិសម្រាប់ប្រឆាំងជំងឺទាំងនេះបាន។ ការសិក្សាបានបង្ហាញថា បន្ទាប់ពីការសម្រេចកាមដោយខ្លួនឯងហើយ អ្នកប្រាកដជាគេងលក់ស្រួល ដោយមិនបាច់ប្រើថ្នាំងងុយគេងទៀតទេ។
៣.ល្អសម្រាប់ទ្វារមាសស្ត្រី
នៅពេលរួមភេទជាមួយបុរស សាច់ដុំត្រគាករបស់មនុស្សស្រីត្រូវធ្វើការងារធ្ងន់ធ្ងរ ដែលជាហេតុបណ្តាលឲ្យមានអាការឈឺខ្នង និងឈឺទ្វារមាសជាដើម។ ដូច្នេះហើយការសម្រេចកាមដោយខ្លួនឯង ជាវិធីល្អបំផុតក្នុងការការពារបញ្ហាទាំងនេះ ហើយអាចទទួលបានអារម្មណ៍សុខស្រួល និងឈាមដើរស្រួលទៀតផង។
៤.ជួយឲ្យអាយុវែង
ការសិក្សាបង្ហាញថា ស្រ្តីដែលបានសម្រេចកាមដង អាចមានជីវិតរស់នៅបានយូរ ជាងស្រ្តីដែលមិនសូវបានសម្រេច។ ដូច្នេះក្រៅពីការជួយឲ្យមានស្បែកស្អាត អារម្មណ៍ល្អ និងបេះដូងល្អ ការសម្រេចកាមដោយខ្លួនឯងក៏អាចធ្វើឲ្យមនុស្សមានអាយុវែងផងដែរ។
៥.មានសុវត្ថិភាព
មនុស្សជាច្រើនបានមើលរំលង ការសម្រេចកាមដោយខ្លួនឯង ដោយមិនដឹងថា ធ្វើបែបមិនត្រឹមតែធ្វើឲ្យពួកគាត់សម្រេចដល់ចំណុចកំពូលទេ តែអាចការពារពួកគាត់មិនឆ្លងជំងឺផ្សេងៗ និងមានកូនដោយចៃដន្យឡើយ៕
មតិយោបល់