សម័យនេះហើយ តើអ្នកនៅជឿថា ស្វាមី ឬមិត្តប្រុសរបស់អ្នក នៅមានភាពបរិសុទ្ធទៀតដែរឬទេ? មានមនុស្សប្រុសជាច្រើន បានព្យាយាមកុហកមនុស្សស្រីថា ខ្លួននៅកំលោះបរិសុទ្ធមិនដែលធ្លាប់រួមភេទទេ ដើម្បីលួងលោមឲ្យមនុស្សស្រីទន់ចិត្ត ស្រលាញ់ និងជឿទុកចិត្តមកលើខ្លួន។ ទោះជាយ៉ាងណា ប្រសិនបើអ្នកចង់ដឹងថា ស្វាមី ឬមិត្តប្រុសរបស់អ្នក នៅមានភាពរិសុទ្ធ ឬមិននៅនោះ សូមសង្កេតមើលសកម្មភាព៣ចំណុចក្នុងពេលរួមភេទ។
១. ចេះក្បាច់ច្រើន
ប្រសិនបើដៃគូរបស់អ្នកធ្លាប់មានបទពិសោធន៍ក្នុងការរួមភេទ អ្នកប្រាកដជាដឹងភ្លាមៗ ដោយសារតែគាត់ចេះប្រើតិចនិច និងមានភាពជឿជាក់ក្នុងពេលរួមភេទ។ មនុស្សដែលមិនមានបទពិសោធន៍ តែងធ្វើការប្រញាប់ប្រញាល់ មិនបានបំបោសអង្អែលមនុស្សស្រីជាមុន គឺព្យាយាមសំរុកយកតាមតែកម្លាំងបាយតែម្តង។
២. ស្គាល់ច្បាស់កន្លែងស្រួល
មនុស្សប្រុស ដែលមិនធ្លាប់រួមភេទសោះ ប្រាកដជាមានភាពលំបាកនៅពេលរួមភេទលើកដំបូង។ ដោយសារតែមិនដែលនេបនិត្រជាមួយមនុស្សស្រី ជាពិសេសពួកគេប្រាកដជាមិនដឹងពីកន្លែងដ៏អាថ៌កំបាំងរបស់មនុស្សស្រីឡើយ ដែលជាហេតុធ្វើមនុស្សប្រុសពិបាកសូកលិង្គឲ្យចំកន្លែង។ តែបើមនុស្សប្រុសធា្លប់រួមភេទវិញ គឺបើកឆាកប្រយុទ្ធភ្លាម មិនចេះច្រឡំកន្លែងឡើយ។
៣. មិនឆាប់ចេញទឹកកាម
មនុស្សប្រុស ដែលធ្លាប់ឆ្លងកាត់ការរួមភេទច្រើន មិនងាយទឹកចេញទឹកកាមទេ ដោយសារពួកគេមានទិចនិចដើម្បីទប់អារម្មណ៍។ រីឯមនុស្សប្រុសដែលមិនធ្លាប់រួមភេទសោះ ប្រាកដជាឆាប់ចេញទឹកកាម នៅពេលរួមភេទដំបូង ដោយសារការរំភើបខ្លាំងពេក និងការវាយលុកមិនព្រមដកថយ៕
មតិយោបល់