អាហ្វហ្គានីស្ថានៈ សេចក្តីថ្លែងការណ៍របស់អង្គភាព 215 Miwand ចេញផ្សាយថ្ងៃពុធនេះ បានឲ្យដឹងថា ការប៉ះទង្គិចគ្នារវាងកងកម្លាំងរដ្ឋាភិបាល និងពួកសកម្មប្រយុទ្ធតាលីបង់ បានសម្លាប់មនុស្ស ២៤ នាក់ និង ២៥ នាក់ទៀតរងរបួស នៅស្រុក Sangin ភាគខាងត្បូងខេត្ត Helmand ប្រទេសអាហ្វហ្គានីស្ថាន ។ នេះបើយោងតាមរយៈ សារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៧។
តាមរបាយការណ៍ បាននិយាយថា ពួកយុទ្ធជនតាលីបង់ ១៩ នាក់ ត្រូវបានសម្លាប់ នៅក្នុងការប៉ះទង្គិចគ្នា និងការវាយប្រហារតាមអាកាស ខណៈដែល ៥នាក់ផ្សេងទៀតស្លាប់ ដោយការផ្ទុះអណ្តូងរ៉ែមួយ កាលពីបីបួនថ្ងៃមុន។
សេចក្តីថ្លែងការណ៍ដដែរ បានបញ្ជាក់ទៀតថា ទាហានម្នាក់ ត្រូវបានសម្លាប់ និង ២នាក់ទៀតរងរបួស បន្ទាប់ពីការប៉ះទង្គិចគ្នាមួយ នៅតំបន់គ្រប់គ្រង ក្នុងស្រុក Sangin។
គួរបញ្ជាក់ដែរថា ពួកសកម្មប្រយុទ្ធតាលីបង់ បានប្រយុទ្ធប្រឆាំងនឹងកងកម្លាំងរដ្ឋាភិបាល នៅក្នុងខេត្ត Helmand អស់រយៈពេលជាច្រើនឆ្នាំកន្លងមកហើយ ដែលវាធ្លាប់ជាអតីតខេត្តខ្លួនគ្រប់គ្រង៕
មតិយោបល់