បរទេសៈ ដោយសារតែការឡើងទម្ងន់ធ្វើឲ្យប៉ះពាល់ទាំងសុខភាព និងសម្រស់ ទើបមនសុស្សជាច្រើនខំប្រឹងកម្រិតរបបអាហារប្រចាំថ្ងៃ ហើយព្យាយាមប្រើវិធីផ្សេងៗ ដើម្បីទប់ស្កាត់បញ្ហានេះ។ ប៉ុន្តែ វីធីទាំងអស់នោះ ភាគច្រើនមានប្រសិទ្ធិភាពតិច ហើយទម្ងន់អាចត្រលប់ដូចដើមវិញ ប្រិសនបើបណ្តោលខ្លួនញ៉ាំរបស់តាមចិត្តតែពីរបីថ្ងៃ។
ដូច្នេះ អ្នកគួរតែទទួលទានរបបអាហារដែលមានសុខភាពល្អ និងធ្វើសកម្មភាពរាងកាយជារៀងរាល់ថ្ងៃ ជាពិសេសទទួលទានភេសជ្ជៈធម្មជាតិមួយនេះ ទម្ងន់ក៏ស្រក ទំហំចង្កេះក៏រួមតូច ក្នុងរយៈពេល ៤ថ្ងៃប៉ុណ្ណោះ។
របស់ដែលត្រូវការ៖
– ទឹក៨កែវ
– មើមខ្ញីហាន់ជាចំណិតតូចៗ ១ស្លាបព្រា
– ត្រសក់ធំល្មម ១ផ្លែ ហាន់ជាចំណិតៗ
– ក្រូចឆ្មាធំល្ម ១ផ្លែ ហាន់ជាចំណិតៗ
– ជីអង្កាមស្រស់ ១២សន្លឹក ឬក្រៀម ១ស្លាបព្រា
ការប្រើប្រាស់៖
– អ្នកគ្រាន់តែយកគ្រឿងផ្សំទាំងអស់លាយបញ្ចូលគ្នា ហើយទុកមួយយប់(ប្រសិនបើក្លាសេក្នុងទូទឹកកកាន់តែល្អ)។ ទទួលទាន ៤ ទៅ ៥កែវ ក្នុងមួយថ្ងៃ។
– សូមចាប់ផ្តើមទទួលទានមុនញ៉ាំអាហារពេលព្រឹក និងរាល់មុនពេលទទួលទានអាហារគ្រប់ពេល។
អ្នកនឹងមានអារម្មណ៍ថា ខ្លួនចាប់ផ្តើមស្រកគីឡូបន្ទាប់ពីប្រើបានពីរម៉ោងដំបូង ព្រោះភេសជ្ជៈមួយនេះ នឹងជួយរំលាយជាតិខ្លាញ់ក្បាលពោះ ព្រមទាំងខ្លាញ់នៅជុំវិញចង្កេះ។ អ្នកដែលធ្លាប់ប្រើល្បាយនេះបានអះអាងថា បន្ទាប់ពីការទទួលទានរយៈពេល ៤ថ្ងៃ គេអាចស្រកទម្ងន់ ៤គីឡូ និងទំហំចង្កេះស្រក ១៦សង់ទីម៉ែត្រ ហើយបន្ទាប់មកសម្រាកមួយសប្តាហ៍សិនទើបប្រើម្តងទៀត៕
មតិយោបល់