បច្ចុប្បន្ននេះមនុស្សភាគច្រើនមានការពេញនិយមទទួលប៊ឺរក្រឡុកខ្លាំងណាស់ ព្រោះវាមានរសជាតិឆ្ងាញ់ពិសារ ហើយផ្តល់អត្ថប្រយោជន៍យ៉ាងច្រើនសម្រាប់សុខភាពថែមទៀត។ ក៏ប៉ុន្តែបើយោងតាមគេហទំព័រ myfitmagazine បានបង្ហាញថា មិនត្រឹមតែផ្លែទេដែលមានគុណប្រយោជន៍ សូម្បីតែស្លឹករបស់វាក៏ផ្តល់គុណប្រយោជន៍មិនចាញ់គ្នាដែរ ជាពិសេសប្រសិនបើអ្នកយកទៅធ្វើជាតែ។
ខាងក្រោមនេះ គឺជាអត្ថប្រយោជន៍ដែលបានមកពីការទទួលទាននៃតែស្លឹកប៊ឺរៈ
- ជួយបំបាត់អាការឈឺក្បាល
- ប្រឆាំងនឹងការទល់លាមក
- ជួយឲ្យប្រព័ន្ធសរសៃប្រសាទមានភាពស្ងប់ស្ងាត់
- កាត់បន្ថយបញ្ហាឈឺធ្មេញ
- កាត់បន្ថយបញ្ហាឈឺក្រពះ
- ទប់ស្កាត់ការឆ្លងមេរោគលើផ្លូវបង្ហូរនោម
- ព្យាបាលជំងឺទឹកនោមផ្អែម
- ព្យាបាលជំងឺលើសឈាម
- បញ្ចុះពពួកអៀន ព្រូន តេញ៉ា
- ជួយឲ្យការមករដូវទៀងទាត់ និងកាត់បន្ថយការឈឺចាប់
- បំបាត់បញ្ហាក្អក និងផ្កាសាយ
- លាងសម្អាតតម្រងនោម
- ជួយរំលាយកូឡេស្តេរ៉ុល…។
ចំពោះការរៀបចំតែស្លឹកប៊ឺរ មានងាយស្រួលបំផុត គ្រាន់តែអ្នកអនុវត្តតាមការណែនាំដូចខាងក្រោមៈ
ធាតុផ្សំៈ
- ស្លឹកប៊ឺរស្រស់ ៣ទៅ៤សន្លឹក
- ទឹក១លីត្រ
របៀប្រើប្រាស់ៈ
១.ដំបូងអ្នកត្រូវដាក់ទឹក និងស្លឹកប៊ឺរ ចូលទៅក្នុងឆ្នាំងមួយ រួចដាំឲ្យពុះចំនួន៥នាទី។
២.បន្ទាប់មកលើចុះទុកឲ្យបាន១៥នាទី ឬទាល់តែត្រជាក់។
៣.ចាប់ផ្តើមទទួលទានតែនេះមួយថ្ងៃមួយកែវជាប្រចាំ អ្នកនឹងប្រសិទ្ធភាពយ៉ាងឆាប់រហ័ស៕
មតិយោបល់