ព័ត៌មានសុខភាព

សម្រេចកាមខ្លួនឯង ទទួលបានប្រយោជន៍៨យ៉ាង

ធម្មជាតិរបស់មនុស្សស្រី តែងតែមានភាពខ្មាសអៀនច្រើន ហើយគួបផ្សំជាមួយនឹងកត្តាប្រពៃណីទៀតនោះ បានឲ្យមនុស្សស្រីគ្មានសេរីភាពពេញលេញក្នុងការសប្បាយដូចជាមនុស្សប្រុសឡើយ ជាពិសេសក្នុងរឿងផ្លូវភេទ។ តាមពិតមនុស្សស្រីអាចធ្វើរឿងជាច្រើន ដើម្បីសុខភាពខ្លួនឯង។ ជាក់ស្តែងប្រសិនបើមនុស្សស្រី អាចសម្រេចកាមដោយខ្លួនឯង ពួកគេនឹងទទួលបានអត្ថប្រយោជន៍សុខភាព ៨យ៉ាង៖

១.កម្ចាត់ស្រ្តេស
ការសម្រេចកាមដោយខ្លួនឯង មិនត្រឹមតែបង្កើតភាពសុខស្រួលសម្រាប់ខ្លួនឯងនោះទេ វាក៏អាចជួយកាត់បន្ថយស្រ្តេសបាន ៧៥ភាគរយ។ ការសិក្សាជាច្រើនបានឲ្យដឹងថា ការសម្រេចកាមដោយខ្លួនឯង អាចធ្វើឲ្យអ្នកមានជីវិតសប្បាយរីករាយ និងអារម្មណ៍សន្តិភាព។

២.បង្កើនសុខភាពបេះដូង

បើអ្នកសម្រេចកាមដោយខ្លួនឯងបានទៀងទាត់ ពួកគេនឹងលែងប្រឈមមុខជាមួយជំងឺបេះដូង ជំងឺសរសៃឈាមបេះដូង ហើយអាចធ្វើឲ្យមានអាយុវែងផងដែរ។

៣.បំបាត់ការឈឺចាប់ពេលមករដូវ
ការសម្រេចកាមដោយខ្លួនឯង ពី៣ទៅ៤ដង ក្នុងមួយសបា្តហ៍ អាចកាត់បន្ថយការឈឺចាប់បាន៥០% នៅពេលដែលមនុស្សស្រីមករដូវម្តងៗ។

៤.បង្ការមិនឲ្យឆ្លងមេរោគក្នុងស្បូន
មនុស្សស្រីដែលសម្រេចកាមដោយខ្លួនឯងជាប្រចាំ អាចរក្សាស្បូន និងទ្វារមាសរបស់នាងឲ្យមានសុខភាពល្អ ហើយកាត់បន្ថយហានិភ័យនៃជំងឺមហារីកមាត់ស្បូន។

៥.បង្ការការឆ្លងមេរោគបង្ហូរនោម
ការឆ្លងមេរោគលើផ្លូវបង្ហូរនោម ជាបញ្ហាទូទៅដែលកើតមានចំពោះស្រ្តីភាគច្រើន។ ដូច្នេះការសម្រេចកាមដោយខ្លួនឯង បានកាត់បន្ថយហានិភ័យនៃការឆ្លងមេរោគ ព្រោះវាបណ្តេញបាក់តេរី ដែលនៅជាប់ទ្វារមាស និងបង្ហូរនោម ឲ្យទាំងអស់គ្មានសល់។

៦.ជួយឲ្យគេងលក់ស្រួល
ការសម្រេចកាមដោយខ្លួនឯង អាចធ្វើឲ្យមនុស្សស្រីរីករាយ លែងមានភាពតានតឹង និងបញ្ហាថប់អារម្មណ៍ជាដើម។ កត្តាទាំងនេះហើយ ដែលបានធ្វើមនុស្សមានអារម្មណ៍ ធូរស្រាល អាចសម្រាកបានស្ងប់ចិត្ត និងគេងលក់យ៉ាងស្កប់ស្កល់។

៧.បង្កើនអារម្មណ៍ផ្លូវភេទ
ការសម្រេចកាមដោយខ្លួនឯង អាចជួយឲ្យអ្នកស្គាល់ខ្លួនកាន់ច្បាស់ ហើយមានទំនុកចិត្តលើខ្លួនឯងក្នុងការរួមភេទជាមួយដៃគូ។

៨.មានសុវត្ថិភាព
ការួមភេទភាគច្រើន អាចធ្វើឲ្យអ្នកប្រឈមមុខនឹងការឆ្លងមេរោគមួយចំនួន។ ផ្ទុយទៅវិញការសម្រេចកាមដោយខ្លួនឯង បអាចជួយឲ្យអ្នកមានសុវត្ថិភាព រួចផុតពីការឆ្លងមេរោគ និងមានកូនដោយចៃដន្យ៕

មតិយោបល់