ហ្វីលីពីនៈ បើតាមមន្ត្រី នៅថ្ងៃព្រស្បតិ៍នេះ បាននិយាយថា កម្មករជាង ១០០ នាក់ ក្នុងរួមមានជនជាតិជប៉ុន ៣នាក់ បានរងរបួស និងយ៉ាងហោចណាស់ ៣ នាក់ទៀតបាត់ខ្លួន បន្ទាប់ពីភ្លើងឆេះរោងចក្រមួយ នៅភាគខាងត្បូងទីក្រុង Manila ខណៈដែលកម្មករជាច្រើនពាន់នាក់ ត្រូវបានគេជម្លៀសខ្លួនចេញដោយសុវត្ថិភាព។ នេះបើយោងតាមរយៈ សារព័ត៌មាន BangKok Post ចេញផ្សាយនៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០១៧។
អភិបាលលោក Jesus Crispin Remulla បាននិយាយថា អគ្គិសភ័យនេះ បានឆាបឆេះទ្បើង នៅឯរោងចក្របច្ចេកវិទ្យា ស្ថិតនៅភាគខាងត្បូងខេត្ត Cavite នៃទីក្រុង Manila ហើយទម្រាំអាចគ្រប់គ្រងស្ថានការបាន ក្រុមពន្លត់អគ្គិសភ័យប្រើរយៈពេលអស់ ១៨ ម៉ោង ។
ក្នុងនោះដែរ លោក Remulla បានបញ្ជាក់ថា កម្មកររងរបួស ១០ នាក់ កំពុងស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ៕
មតិយោបល់