ច្បាប់ធម្មជាតិបានធ្វើឲ្យរាងកាយ ស្បែក ជាពិសេសផ្ទៃមុខរបស់មនុស្ស វិវត្តន៍ទៅតាមអាយុកាលជានិច្ច។ អ្នកដែលមានអាយុច្រើនជាង៣០ឆ្នាំ ប្រាកដជាជួបប្រទះបញ្ហាឆាប់ឡើងទម្ងន់ ដុះក្បាលពោះ ជាពិសេសផ្ទៃមុខសម្បូរទៅដោយសាច់។ ដើម្បីដោះស្រាយបញ្ហាផ្ទៃមុខសម្បូរទៅដោយសាច់ ឬគេហៅថាហើមមុខ អ្នកជំនាញបានបង្ហាញនូវវិធីងាយៗពីរយ៉ាង។
វិធីទី១៖ យកចង្អុលដៃ ទៅសង្កត់លើឆ្អឹងគល់ថ្គាមទាំងសងខាង ហើយឈ្លីឲ្យបាន ៣-៥នាទី។

វិធីទី២៖ យកមេដៃ ទៅសង្កត់លើឆ្អឹងថ្ពាល់ទាំងសងខាង ហើយឈ្លីឲ្យបាន ២-៣នាទី។

ប្រសិនបើអ្នកព្យាយាមអនុវត្តវិធីទាំង២នេះ ជារៀលរាល់ព្រឹក ជាពិសេសនៅពេលលប់លាងមុខ វានឹងជួយកាត់បន្ថយសាច់ដុំនៅលើផ្ទៃមុខ ហើយធ្វើឲ្យមុខរបស់អ្នកប្តូរទម្រង់មកជារាងអក្សរ V ក្នុងរយៈពេល១ខែ ឬយូរជាងនេះបន្តិច គឺអាស្រ័យលើឆ្អឹងថ្គាម និងសាច់ដុំមុខរបស់អ្នកផងដែរ។
ដើម្បីឆាប់ទទួលបានលទ្ធផល អ្នកគួរតែឈប់ទទួលទានអាហារមានជាតិប្រៃខ្លាំង កុំទម្លាប់ចូលគេងយប់ជ្រៅពេក ហើយព្យាយាមធ្វើលំហាត់ប្រាណបន្ថែមផង៕
មតិយោបល់