អាឡែស៊ី មិនមែនជាបញ្ហាស្បែកធម្មតាដែលអ្នកត្រូវមើលរំលងនោះឡើយ ព្រោះវាអាចបង្កឲ្យមានបញ្ហាសុខភាពធ្ងន់ធ្ងរ ដែលទាក់ទងទៅនឹងប្រព័ន្ធភាពស៊ាំ។ អាឡែស៊ី អាហារ អាចប៉ះពាល់ទៅដល់កុមារក្រោមអាយុ ៣ឆ្នាំចាប់ពី ៦ទៅ ៨ភាគរយ និងមនុស្សពេញវ័យ ៤ភាគរយ។
បើយោងតាមវេជ្ជបណ្ឌិត Tran Dang ជាអ្នកជំនាញផ្នែកចំណីអាហារ និងអនាម័យ បានបង្ហាញថា បញ្ហាអាឡែស៊ី អាចកើតមានចំពោះមនុស្សគ្រប់វ័យ ហើយអាហារដែលបណ្តោលឲ្យកើតបញ្ហានេះ គឺប្រភេទអាហារសមុទ្រ ទឹកដោះគោ និងស៊ុតជាដើម។
អ្នកដែលមានបញ្ហាប្រតិកម្មអាឡែកស៊ី តែងតែបង្ហាញរោគសញ្ញាដូចជា កន្ទួលក្រហម នៅលើស្បែក ឬរមាស់ពេញខ្លួន ហើយករណីធ្ងន់ធ្ងរក្អួតចង្អោរដូចពុលអាហារ។ ហេតុនេះ ប្រសិនបើអ្នកដឹងថា ខ្លួនមានប្រតិកម្មអាឡែស៊ី ភ្លាមគួរតែអនុវត្តតាមជំហ៊ានខាងក្រោមនេះ។
១.ឈប់ទទួលទានអាហារដែលធ្វើឲ្យអ្នកប្រតិកម្មអាឡែស៊ីភ្លាម ដើម្បីជៀសវាងផលបាកកាន់តែធ្ងន់ធ្ងរ។
២.ប្រើម្សៅវីតាមីន C ១ស្លាបព្រាកាហ្វេ លាយជាមួយនឹងទឹកស្អាតមួយកែវ កូរឲ្យសព្វទើបផឹកទាំងអស់។
៣.ប្រសិនបើស្ថានភាពមិនប្រសើរឡើង គម្បីទៅបញ្ចូនអ្នកជំងឺទៅមន្ទីរពេទ្យភ្លាម។
៤.ប្រសិនបើជំងឺប្រសើរឡើង អ្នកត្រូវកត់ចំណាំអាហារដែលធ្វើឲ្យមានបញ្ហាប្រតិកម្មអាឡែស៊ី ដើម្បីជៀសវាងបញ្ហាកើតឡើងម្តងទៀត៕
ដកស្រង់ពី៖ soha
មតិយោបល់