ព័ត៌មានសេដ្ឋកិច្ច

ចិន ឈរនៅលំដាប់សេដ្ឋីអចលនទ្រព្យកំពូលលើសកលលោក

លោក Wang Jianlin ជាជនជាតិចិន និងជាសេដ្ឋីអចលនទ្រព្យមានជាងគេបំផុត ដែលមានទ្រព្យសម្បត្តិប្រមាណជា ៣១.៧ពាន់លានដុល្លារអាមេរិក។ នេះបើយោងតាមទិន្នន័យរបស់គេហទំព័រ Forbes។

តាមរបាយការណ៍សេដ្ឋីអចលនទ្រព្យ ដែលមានទ្រព្យសម្បត្តិច្រើនជាងគេក្នុងលោកគឺ លោក Wang Jianlin ឈរនៅលំដាប់លេខរៀងទី ១ មានទ្រព្យសម្បត្តិសរុប ៣១.៧ពាន់លានដុល្លារអាមេរិក ខណ:ពេលដែល លោក Lee Shau Kee ក៏ជាជនជាតិចិន ឈរនៅលំដាប់លេងរៀងទី ២ ដែលមានទ្រព្យសម្បត្តិសរុប ២៤ពាន់លានដុល្លារអាមេរិក។

លោក Wang Jianlin ជាពាណិជ្ជករជនជាតិចិន ដែលបានបង្កើត ក្រុមហ៊ុន Dalian Wanda Group និងជាក្រុមហ៊ុនអភិវឌ្ឍអចលនទ្រព្យធំជាងគេ នៅប្រទេសចិន។

កាលពីខែ មករា លោក Wang Jianlin បានប្រកាស​ថា Dalian Wanda Group នឹងចំណាយ ៣.៥ពាន់លានដុល្លារអាមេរិក ដើម្បីទិញ​ក្រុមហ៊ុន Legendary Entertainment បន្ថែមទៀត។

គួរបញ្ជាក់ផងដែរថា យោងតាមទិន្នន័យរបស់ Global Capital Flows នៅឆ្នាំ ២០១៦ បានបង្ហាញថាប្រទេសចិន បានវិនិយោគក្រៅប្រទេសលើវិស័យអចលនទ្រព្យសរុបចំនួន ៣៣ពាន់លានដុល្លារអាមេរិកដែលឋិតនៅកំណត់ត្រាយ៉ាងខ្ពស់មួយ គួរឲ្យកត់សម្គាល់៕

មតិយោបល់