ព័ត៌មានសុខភាព

អាហារ៦ប្រភេទ អ្នកកើតជំងឺរាករូសគួរជៀសឲ្យឆ្ងាយ

នៅពេលកើតជំងឺរាករូស អ្នកគួរតែប្រញាប់ព្យាបាលភ្លាមៗ ព្រោះវាអាចបណ្តោលឲ្យបាត់បង់ជាតិទឹក និងអេឡិចត្រូលីត្រ ដែលធ្វើឲ្យប៉ះពាល់ដល់សុខភាព ជាពិសេសកុមារតូចៗ។

ក្នុងការព្យាបាលជំងឺរាករូស ឲ្យឆាប់ជាសះស្បើយឡើងវិញ ត្រូវពឹងផ្អែកទៅលើរបបអាហារដែលសម្បូរទៅដោយសារធាតុចិញ្ចឹមគ្រប់គ្រាន់។ ក៏ប៉ុន្តែមិនមែនអាហារទាំងអស់សុទ្ធតែមានអត្ថប្រយោជន៍សម្រាប់ជំងឺរាករូស ដូចគ្នានោះទេ ព្រោះមានប្រភេទអាហារមួយចំនួនអាចបន្ថែមបញ្ហាកាន់តែធ្ងន់ធ្ងរ ដូច្នេះអ្នកជំងឺគួរតែចៀសឲ្យឆ្ងាយ។

កាហ្វេ
ជាតិកាហ្វេអ៊ីន មិនអនុញ្ញាតឲ្យការរំលាយអាហារដំណើរការបានត្រឹមត្រូវឡើយ ដោយសារតែការកន្ទ្រាក់នៃពោះវៀនភ្លាមៗ ដែលធ្វើឲ្យអាហារត្រូវធ្វើការផ្លាស់ប្តូរលឿនជាងធម្មតា។ លទ្ធផល អាហារមិនត្រូវបានស្រូបនោះទេ ហើយជាតិអាស៊ីតនៃកាហ្វេអ៊ីនក៏អាចបង្កឲ្យមានអាការរាករូស។

អាកុល
ការទទួលទានជាតិអាកុលច្រើនពេក អាចប៉ះពាល់ទៅនឹងសកម្មភាពក្រពះដោយផ្ទាល់។ ជាតិអាល់កុលអាចបណ្តោលឲ្យរលាកពោះវៀន ធ្វើឲ្យសមត្ថភាពក្នុងការស្រូបទឹកត្រូវកាត់បន្ថយ។ ទីបញ្ចប់ ទឹកដែលនៅសល់ក្នុងពោះវៀន នឹងបង្កឲ្យរាងកាយបាត់បង់សារធាតុរាវ ហើយនាំឲ្យកើតជំងឺរាករូស។

លើសពីនេះទៅទៀត មានបាក់តរីជាង ៤០០ប្រភេទនៅក្នុងក្រពះពោះវៀន រួមទាំងបាក់តេរីមានអត្ថប្រយោជន៍ និងបាក់តេរីបង្ករោគ។ តែប្រសិនបើអ្នកទទួលទានជាតិអាល់កុលច្រើនពេក បាក់តេរីល្អនឹងត្រូវបំផ្លាញ់ ហើយបាក់តេរីបង្ករោគនឹងកកើតឡើងកាន់តែច្រើន ដែលអាចបង្កទៅជាជំងឺរាករូស។

អាហារហិរ
អាហារហិរ ក៏មានអត្ថប្រយោជន៍ដល់សុខភាពដែរ ក៏ប៉ុន្តែប្រសិនបើការទទួលទានច្រើនពេក ច្បាស់ជាមានបញ្ហាដល់ក្រពះពោះវៀនជាមិនខាន។ ដោយសារតែអាហារហិរ អាចធ្វើឲ្យស្រទាប់សាច់ដុំក្នុងក្រពះ ក៏ដូចជាពោះវៀន ធ្វើការយ៉ាងឆាប់រហ័សដោយគ្មានការរំលាយបានត្រឹមត្រូវ ហើយបណ្តោលឲ្យកើតជំងរាករូសថែមទៀត។

ស្ពៃក្តោប និងខាត់ណាផ្តា
ស្ពៃក្តោប និងខាត់ណាផ្កា គឺជាបន្លែដែលអ្នកជំងឺរាករូសគួរតែនៅឲ្យឆ្ងាយ ដោយសារតែវាបណ្តោលឲ្យកើតជំងឺរាកកាន់តែធ្ងន់ធ្ងរ ហើមពោះ និងបញ្ហាមួយចំនួនទៀត។

ជាតិស្ករសិប្បនិម្មិត
ជាតិស្ករសប្បិនិម្មិត មានផ្ទុកសារធាតុ lycasin ដែលដើរតួនាទីជាថ្នាំបញ្ចុះលាមកពីធម្មជាតិ ដោយហេតុនេះ អ្នកជំងឺរាកអាចមានបញ្ហាកាន់តែខ្លាំង។ អាហារនេះ ក៏រួមចំណែកដល់ហើមពោះ និងពិបាកក្នុងការរំលាយផងដែរ។ ដូច្នេះ សម្រាប់អ្នកដែលកើតជំងឺរាករូស ចូរជៀសវាងឲ្យឆ្ងាយពីអាហារដែលមានជាតិស្ករសិប្បនិម្មិត។

ផលិតផលទឹកដោះគោ
អ្នកជំងឺរាករូស គួរជៀសវាងគ្រប់ផលិតផលដែលច្នៃចេញពីទឹកដោះគោទាំងអស់ ព្រោះវាមានផ្ទុកអង់ស៊ីមម្យ៉ាងដែលមានឈ្មោះថា lactase ដែលអាចធ្វើឲ្យក្រពះពិបាកក្នុងការរំលាយ។ ប្រសិនបើ អ្នកទទួលទានទៀតនោះ វាអាចបណ្តោលឲ្យបញ្ហារាករូសគឺកាន់តែធ្ងន់ធ្ងរឡើង៕

ប្រភពៈsoha

មតិយោបល់