វៀតណាមៈ មន្ទីរពហុព្យាបាលមិត្តភាព Nghe An បានឲ្យដឹងថា បន្ទាប់ពីប្រទះឃើញម្ជុលស្រួចប្រវែង ២,៥ សង់ទីម៉ែត្រ នៅក្នុងសួតក្មេងប្រុសបរទេសអាយុ ៥ឆ្នាំម្នាក់ ក្រុមគ្រូពេទ្យបានធ្វើការជួយសង្គ្រោះ ដើម្បីយកម្ជុលចេញ ដោយទទួលបានជោគជ័យ ខណៈនេះសុខភាពក្មេងប្រុស កំពុងមានភាពប្រសើរទ្បើងជាងមុន៕ នេះបើយោងតាមរយៈ សារព័ត៌មានបរទេស ចេញផ្សាយនៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៦។
បើតាមក្រុមគ្រួសារអ្នកជំងឺ បានដឹងថា ក្មេងប្រុសរូបនេះ ឈ្មោះ K. Dinh An អាយុ ៥ឆ្នាំរស់នៅស្រុក Quynh Luu ក្នុងខេត្ត Nghe An បានទៅពិនិត្យធ្មេញនៅគ្លីនិកក្នុងស្រុកមួយ ដោយសារការធ្វេប្រហែសរបស់គ្រូបពេទ្យ បានធ្វើឲ្យម្ជុលធ្លាក់ចូលក្នុងមាត់ រួចក្មេងក៏លេបចូលទៅ។
បន្ទាប់ពីឃើញឥរិយាបទចម្លែករបស់ក្មេង ខាងក្រុមគ្រួសារ ក៏បានបញ្ជូលទៅកាន់មន្ទីរពេទ្យពហុព្យាបាលមិត្តភាព ក្នុងខេត្ត Nghe An ភ្លាម ដើម្បីធ្វើការពិនិត្យ ដោយសង្ស័យថា មានបញ្ហាផ្លូវដង្ហើម។
ក្រោយពីការពិនិត្យ និងប្រទះឃើញម្ជុលស្រួច ក្នុងសួតក្មេងប្រុស ខាងក្រុមគ្រូពេទ្យ បានធ្វើការវះកាត់ ដើម្បីមកយកម្ជុលស្រួចនេះចេញ យ៉ាងប្រុងប្រយ័ត្ន និងប្រកបដោយសុវត្ថិភាពខ្ពស់៕
មតិយោបល់