ព័ត៌មានសុខភាព

សញ្ញាទាំងនេះហើយ បញ្ជាក់ថាអ្នកកំពុងខ្សោះទឹកកាម

អ័រម៉ូនបុរស មានតួនាទីផលិតមេជីវិតឈ្មោល បង្កើនចំណង់ផ្លូវភេទ បង្កើតសាច់ដុំ គ្រប់គ្រងជាតិខ្លាញ់ គ្រប់គ្រងដង់ស៊ីតេឆ្អឹង និងសាច់ដុំ។ ប្រសិនបើអ័រម៉ូននេះមានការចុះខ្សោយ តួនាទីរបស់វាក៏ចុះដូចគ្នាដែរ ជាពិសេសជីវិតលើគ្រែរបស់លោកអ្នកនឹងត្រូវជួបបញ្ហា ដោយសារខ្វះទឹកកាម និងគ្មានចំណង់ផ្លូវភេទ។ បញ្ហាអ័រម៉ូនចុះខ្សោយអាចបណ្តាលមកពី ស្រ្តេស ការប៉ះទង្គិចផ្លូវចិត្ត ភាពធាត់ហួសកម្រិត បញ្ហាថ្លើម និងប្រតិកម្មថ្នាំមួយចំនួន។

ប្រសិនបើអ័រម៉ូននេះចុះខ្សោយ លោកអ្នកអាចសង្កេតដឹងតាមរយៈរោគសញ្ញាដូចខាងក្រោម៖

១.លិង្គឈប់រឹងនៅពេលព្រឹកព្រលឹម
ជាទូទៅ មនុស្សប្រុសប្រាកដជាដឹងថា អាអូនតូចរបស់អ្នកតែងតែក្រោកមុនគេ ពេលព្រឹកព្រលឹម។ ផ្ទុយទៅវិញ ប្រសិនបើលិង្គរបស់អ្នកមិនរឹងដូចធម្មតា មានន័យថាអ័រម៉ូនបុរសរបស់អ្នក កំពុងចុះខ្សោយហើយ។

២.ពិបាកក្នុងការគេង
ប្រសិនបើអ្នកពិបាកក្នុងការគេង ហើយក្រោកពីគេងវិញមានអារម្មណ៍អស់កំម្លាំងទៀតនោះ អាចជាសញ្ញាបង្ហាញថា អ័រម៉ូនរបស់អ្នកកំពុងចុះអន់ថយហើយ។

៣.បញ្ហាផ្លូវចិត្ត
បុរសដែលមាន អ័រម៉ូនចុះអន់ខ្សោយ ប្រាកដជាមានអារម្មណ៍មួរម៉ៅមិនសប្បាយចិត្ត ឆាប់ខឹង អស់កម្លាំង និងគ្មានចំណង់សម្រចការងារឡើយ។

៤.សុខភាពប្រែប្រួលគ្មានមូលហេតុ
សុខភាពរបស់លោកអ្នក អាចនឹងមានការប្រែប្រួលមួយចំនួនដោយគ្មានមូលហេតុ ដូចជាការជ្រុះសក់ និងឧស្សាហ៍អស់កម្លាំងទោះបីជាអ្នកមិនបានអ្វីក៏ដោយ។

៥.ឆ្អឹង និងសាច់ដុំមានបញ្ហា
បុរសដែលមានបញ្ហាអ័រម៉ូនកំពុងចុះខ្សោយ ដង់ស៊ីតេឆ្អឹង និងកម្លាំងសាច់ដុំរបស់ពួកគេក៏មានការចុះខ្សោយផងដែរ៕

មតិយោបល់