ព័ត៌មានសុខភាព

ទម្លាប់អាក្រក់៥ចំណុចនេះ ធ្វើឲ្យអ្នកក្លាយជាទាសករនៃកើតជំងឺមហារីក

គ្រាន់តែលឺពាក្យថា មហារីក អ្នកណាក៏មានភាពភ័យខ្លាចដែរ ប្រសិនបើវាឈានដល់ដំណាក់កាលធ្ងន់ធ្ងរហើយគ្មានថ្នាំព្យាបាលឲ្យជាសះស្បើយនោះទេ។ ក៏ប៉ុន្តែ តើអ្នកដឹងទេថា មូលហតុអ្វីទៅដែលបង្កឲ្យកើតជំងឺមហារីក? តាមពិតជំងឺនេះ បង្កឡើងដោយសារតែទម្លាប់ប្រចាំថ្ងៃរបស់មនុស្សម្នាក់ៗ ដូច្នេះប្រុងប្រយ័ត្នចំពោះទម្លាប់ទាំង ៥ចំណុចនេះ។

បរិភោគអាហារគ្មានផាសុខភាព
កុំថាឡើយមនុស្សចាស់ សូម្បីតែមនុស្សវ័យក្មេងក៏ប្រឈមនឹងជំងឺមហារីកដែរ ប្រសិនបើពួកគេញ៉ាំអាហារដែលកែច្នៃច្រើនពេក ខ្ជិលបរិភោគបន្លែ និងផ្លែឈើ ដែលធ្វើឲ្យរាងកាយបាត់បង់តុល្យភាពអាហារូបត្ថម្ភ។ កត្តានេះហើយ ដែលធ្វើឲ្យប្រព័ន្ធរំលាយអាហាររងនូវផលប៉ះពាល់ធ្ងន់ធ្ងរ និងនាំឲ្យកើតជំងឺមហារីកក្រពះ ឬពោះវៀនជាដើម។

គ្រឿងស្រវឹង
ជាតិអាល់កុល មិនត្រឹមតែបំផ្លាញថ្លើម និងធ្វើឲ្យខូច DNA នោះទេ វាក៏អាចបង្កឲ្យកើតជំងឺមហារីកមាត់ និងបំពង់ក ផងដែរ ប្រសិនបើអ្នកទួលទានច្រើនពេក។

មិនបានការពារខ្លួន នៅពេលមានផ្សែង ឬធូលីដី
ទោះបីជាការបំពុលបរិស្ថាន និងធូលីដី ក៏ត្រូវបានគេចាត់ទុកជាមូលហេតុមួយ ដែលនាំឲ្យកើតជំងឺមហារីក ក៏ដោយតែមនុស្សវ័យក្មេងមិនសូវមានការយកចិត្តទុកដាក់ចំពោះការពាក់ម៉ាសការពារនោះទេ នៅពេលដែលមានផ្សែង ឬកន្លែងដីហុយ។ ក្រៅពីនេះ សូម្បីតែព្រះអាទិត្យ ក៏ប្រឈមនឹងហានិភ័យនៃជំងឺមហារីកស្បែកផងដែរ។

ចូលគេងយល់ជ្រៅ
អ្នកឯកទេសបានព្រមានថា ស្ត្រីដែលមានទម្លាប់ចូលគេងយប់ជ្រៅអាចប្រឈមនឹងជំងឺមហារីកសុដន់ ចំណែកឯបុរសវិញអាចប្រឈមនឹងជំងឺមហារីកក្រពេញប្រូស្តាតជាមនុស្សធម្មតា។

ជាពិសេសស្ត្រី ដែលមានទម្លាប់បែបនេះ៣ឆ្នាំជាប់ៗគ្នា អាចប្រឈមនឹងហានិភ័យជំងឺមហារីកសុដន់រហូតដល់ទៅ ៤០ភាគរយ។ ទន្ទឹមនឹងនេះ បុរសអាចប្រឈមនឹងហានិភ័យនៃជំងឺមហារីកក្រពេញប្រូស្តាតរហូតដល់ទៅ ៦០ភាគរយ។

មិនបានធ្វើការពិនិត្យសុខភាពឲ្យបានទៀងទាត់
ការពិនិត្យសុខភាពតាមកាលកំណត់ គឺមានសារ:សំខាន់ខ្លាំងណាស់សម្រាប់តាមដានការវិវត្តនៃំងឺមហារីក និងអាចរារាំងបានទាន់ពេលវេលា។ ប៉ុន្តែ មនុស្សជាច្រើនមិនសូវអើពើឡើយ លុះត្រាតែមានអាការធ្ងន់ធ្ងរទើបស្វែងរកការព្យាបាល៕

ដកស្រង់ពី៖ soha

មតិយោបល់