តើអ្នកដឹងទេ? គ្រឿងទេសប្រចាំផ្ទះបាយ ដែលអ្នកប្រើប្រាស់រាល់ថ្ងៃ គឺជាឱសថពូកែខ្លាំងបំផុតក្នុងការបំបាត់ស្នាមសង្វារ ប៉ុន្តែគ្មាននរណាម្នាក់នឹងស្មានដល់ពីសមត្ថភាពដ៏អស្ចារ្យរបស់វាឡើយ។ បើយោងតាមគេហទំព័រ healthyfoodteam បានបង្ហាញថា ស្ករស និងអំបិល មិនត្រឹមតែជាគ្រឿងទេសសម្រាប់ធ្វើឲ្យអាហារមានរសជាតិឈ្ងុយឆ្ងាញ់ប៉ុណ្ណោះទេ វាថែមទាំងជាឱសថកម្ចាត់ស្នាមសង្វារយ៉ាងមានប្រសិទ្ធភាពថែមទៀត។
ធាតុផ្សំ៖
– អំបិល ២៥០ក្រាម
– ស្ករស ២៥០ ក្រាម
– ប្រេងដូង ១០០ ទៅ ១៥០មីលីលីត្រ (ប្រសិនបើអ្នកមិនមានប្រេងដូងទេ អាចប្រើប្រេងអូលីវជំនួសបាន)។
របៀបផ្សំ៖
– លាយគ្រឿងផ្សំទាំងអស់បញ្ចូលគ្នា ឲ្យរលាយក្លាយទៅជាល្បាយតែមួយ។
– អនុវត្តល្បាយនេះនៅតំបន់ដែលមានបញ្ហា ហើយម៉ាស្សាឲ្យបាន ២ទៅ៣នាទី។
– សូមរងចាំឲ្យស្ងួត ទើបលាងសម្អាតជាមួយនឹងទឹកក្តៅឧណ្ឌៗ។
– បន្ទាប់មកយកកន្សែងជូតឲ្យស្អាត ហើយប្រើក្រែមផ្តល់សំណើមតាមក្រោម។
នៅក្នុងរយៈពេល១ខែ ស្នាមសង្វារនឹងចាប់ផ្តើមបាត់ទៅជាបណ្តើរៗ ក៏ប៉ុន្តែអ្នកត្រូវបន្តប្រើរហូតដល់ស្នាមសង្វាររលប់អស់ទាំងស្រុង៕
មតិយោបល់