តើលោកអ្នកចង់កម្ចាត់មុន ដោយមិនចាំបាច់ចំណាយប្រាក់ច្រើនដែរឬទេ? ប្រទាលកន្ទុយក្រពើ ជាឱសថកម្ចាត់បញ្ហាស្បែកកើតមុន និងស្នាមជាំខ្មៅៗចេញពីផ្ទៃមុខយ៉ាងពូកែបំផុត។ ជាពិសេស វាកាន់តែមានប្រសិទ្ធភាពបំផុត ប្រសិនបើអ្នកលាយជាមួយ ល្ហុងទុំ ក្រូចឆ្មា និងទឹកឃ្មុំ ក្នុងបរិមាណស្មើៗគ្នា។ ខាងក្រោមនេះ គឺជាវិធីធ្វើក្រែមធម្មជាតិដើម្បីកម្ចាត់មុន៖
ធាតុផ្សំ៖
– សាច់ល្ហុងទុំ ១ស្លាបព្រាបាយ
– សាច់ប្រទាលកន្ទុយក្រពើ ១ស្លាបព្រាបាយ
– ទឹកឃ្មុំ ១ស្លាបព្រាបាយ
– ទឹកក្រូចឆ្មា ១ស្លាបព្រាបាយ
ការអនុវត្ត៖
– យកធាតុផ្សំទាំងអស់ក្រឡុកឲ្យក្លាយទៅល្បាយតែមួយ
– ចាប់ផ្តើមលាបនៅលើផ្ទៃមុខឲ្យសព្វល្អ
– ទុកឲ្យល្បាយធ្វើសកម្មភាពចំនួន ១៥នាទី ទើបលាងឲ្យស្អាតជាមួយទឹកត្រជាក់
បន្ទាប់ពីអនុវត្តវិធីនេះមួយសប្តាហ៍ លោកអ្នកនឹងទទួលបានអារម្មណ៍ប្លែកជាក់ជាមិនខាន។ ប៉ុន្តែ អ្នកអាចត្រូវពេលវេលាយូរជាងនេះ អាស្រ័យទៅតាមស្បែកមុខរបស់លោកអ្នក៕
មតិយោបល់