ព័ត៌មានសេដ្ឋកិច្ច

ជប៉ុន នឹងយកសំរាមកែច្នៃជា មេដាយអូឡាំពិកឆ្នាំ ២០២០

ប្រទេសជប៉ុន នឹងយកកាកសំណល់បច្ចេកវិទ្យា មកផលិតជា មេដាយអូឡាំពិកឆ្នាំ ២០២០។ នេះបើយោងតាមសារព័ត៌មានអន្តរជាតិ BBC ចេញផ្សាយកាលពីពេលថ្មីនេះ។

ក្រុមហ៊ុនរៀបចំព្រឹត្តិការណ៍អូឡាំពិក Paralympic បានប្រកាសសុំឲ្យប្រជាជនជប៉ុន បរិច្ចាគទូរស័ព្ទដែលខូច ឬកាកសំណល់បច្ចេកវិទ្យា សម្រាប់យកមកកែច្នៃជា មេដាយ។

ព្រឹត្តិការណ៍ប្រមូលសំរាមនេះ​ នឹងធ្វើឡើងចាប់ពីខែមេសា ខាងមុខនេះ ដោយរំពឹងនឹងប្រមូលលោហៈបាន ៨តោន ហើយប្រអប់ទទួលសំណល់ នឹងដាក់ច្រើនជាង ២៤០០កន្លែង។

ទូរស័ព្ទរាប់លានគ្រឿង នឹងត្រូវការ ដើម្បីចម្រាញ់បានលោហៈ ៨តោន ហើយធ្លាក់ចុះមកត្រឹម ២តោន ក្រោយចម្រាញ់ម្តងទៀត និងផលិតបានមេដាយចំនួន ៥,០០០។

ជាចុងក្រោយ ក្រុមហ៊ុនអះអាងថា មេដាយមាសទាំងអស់ នឹងផលិតចេញមកពីសំរាមកែច្នៃ ១០០ភាគរយ៕

មតិយោបល់