ព័ត៌មានសុខភាព

អស្ចារ្យមែន! ជំងឺ៤មុខ ពោតបារាំងអាចព្យាបាលជាទាំងអស់

ពោតបារាំង គឺជាអាហារូបត្ថម្ភដែលពោរពេញទៅដោយវីតាមីន សារធាតុរ៉ែ និងសារធាតុចិញ្ចឹមផ្សេងៗ ដែលផ្តល់អត្ថប្រយោជន៍យ៉ាងខ្លាំងសម្រាប់សុខភាព។ បើយោងតាមគេហទំព័រ naturalmedicinebox បានបង្ហាញថា ការទទួលទានពោតបារាំង អាចជួយការពារជំងឺតម្រងនោម ទឹកនោមផ្អែម ជំងឺហឺត និងកូឡេស្តេរ៉ុល។

មិនថា ការទទួលទានពោតបារាំងដែលចម្អិនជាម្ហូប ស្ងោរ អាំង ឬត្រាំទឹកឡើយ សុទ្ធតែមានអត្ថប្រយោជនសម្រាប់សុខភាពដូចគ្នា។

របៀបប្រើប្រាស់ពោតបារាំងសម្រាប់ព្យាបាលជំងឺ៖
១.យកពោតបារាំងធំល្មមចំនួន ២ទៅ៣ផ្លែលាងទឹកឲ្យស្អាត រួចពុះជាពីរ។
២.ដាក់នៅក្នុងក្រឡកែវមួយ បន្ទាប់មកចាក់ទឹកស្អាតឲ្យលេច។
៣.ត្រាំពេញមួយយប់ យ៉ាងហោចណាស់៨ម៉ោង (ឬរហូតដល់២៤ម៉ោង)។
៤.នៅពេលព្រឹកឡើងស្រង់ពោតបារាំងចេញ ហើយទទួលទឹកនេះឲ្យបាន១កែវទាំងពោះទទេ។

សូមព្យាយាមអនុវត្តរបៀបនេះជារៀងរាល់ថ្ងៃ អ្នកនឹងឆាប់ជាសះស្បើយអាស្រ័យទៅលើស្ថានភាពជំងឺ និងសុខភាពរបស់លោកអ្នក។

តែទោះជាយ៉ាងណា ថ្វីបើរូរមន្តធម្មជាតិមួយប្រភេទនេះ គ្មានផលប៉ះពាល់ដល់សុខភាពក៏ដោយ អ្នកគួរតែពិគ្រោះជាមួយគ្រូពេទ្យជំនាញជាមុនសិន៕

មតិយោបល់