ព័ត៌មានសិល្បៈ និងកម្សាន្ត

ជើងខ្លាំងចំបាប់កម្ពុជា ត្រលប់ពីតួគី ក្រោយធ្លាក់វគ្គជម្រុះ កាលពីយប់មិញ

ភ្នំពេញ: តាំងពីយប់ថ្ងៃទី៩ ឧសភា ដែលកីឡាការិនីម្ចាស់មេដាយមាស ផ្នែកចំបាប់នៅស៊ីហ្គេម កញ្ញា ចូវ សុធារ៉ា និងលោកងួន មករា បានបង្ហោះនៅលើហ្វេសប៊ុកថា ពួកគេឡើងយន្តហោះត្រលប់មកកាន់កម្ពុជា។

អមដោយការបង្ហោះរូបពីការចាកចេញ ដែលនឹងមកដល់កម្ពុជានៅក្នុងថ្ងៃនេះ អ្នកទាំងពីរក៏ត្រូវគេដឹងថា មិនបានលទ្ធភាពសម្រាប់ការប្រកួតវគ្គជម្រុះ ដើម្បីដណ្ដើមកៅអីទៅកាន់ព្រឹត្តការណ៍អូឡាំពិកនៅខែកញ្ញា ខាងមុខផងដែរ។

យ៉ាងណាក៏ដោយ មុនការបរាជ័យ ក៏បានបង្ហាញថាទាំង ចូវ សុធារ៉ា និងលោក ងួន មករា សុទ្ធតែបានប្រឹងប្រែងហ្វឹកហាត់នោះដែរ ដោយគ្រាន់តែពួកគេទាំង ២សុទ្ធតែប៉ះជាមួយគូប្រកួតខ្លាំងៗ មកពីគ្រប់តំបន់ ដែលមានបច្ចេកទេសល្អជាងខ្លួនប៉ុណ្ណោះ ទើបធ្វើឲ្យពួកគេបាត់បង់ឱកាស ដូចគ្នានឹងកីឡាករស៊ន សៀវម៉ី ដែលដណ្ដើមបានកៅអី ទៅប្រកួតនៅអូឡាំពិកតំណាងឲ្យទ្វីបអាស៊ី។

តាមរយៈការបរាជ័យក្នុងការប្រកួតជម្រុះនៅ ក្នុងប្រទេសតួគីនេះ គឺបានបង្ហាញថាកម្ពុជា នឹងមានតែកីឡាករកីឡាការិនី៥រូបប៉ុណ្ណោះ ទៅកាន់អូឡាំពិក ដោយ២រូប មកកីឡាហែលទឹក ២រូបមកពីកីឡារត់ប្រណាំង ដែលវិញ្ញាសារទាំង២ បានសិទ្ធិដោយសារតែការអនុគ្រោះ ក្នុងនាមជាសមាជិកអូឡាំពិក និងមួយរូបចុងក្រោយគឺ ស៊ន សៀវម៉ី សម្រាប់វិញ្ញាសារតៃក្វាន់ដូ។

គួបញ្ជាក់ផងដែរថា ព្រឹត្តិការណ៍ជម្រុះទៅកាន់ការប្រកួតអូឡាំពិកនេះ បានប្រារព្ធថ្វើឡើងនៅក្នុងប្រទេសតួគីពីថ្ងៃទី៦ ដល់ថ្ងៃទី៨ ឧសភា ដោយមានកីឡាករកីឡាការិនីមកពីគ្រប់តំបន់ទាំងអស់ចូលរួម។ ដោយឡែកកីឡាករកីឡាការិនីកម្ពុជាបានឡើងទៅកាន់ទីនោះ តាំងពីថ្ងៃទី៣ ឧសភា និងទើបត្រលប់វិញនៅថ្ងៃទី១០ ឧសភានេះ ដោយមិនបានទទួលលទ្ធផលវិជ្ចមានឡើយ៕

photo_2016-05-10_10-08-14 photo_2016-05-10_10-08-12 photo_2016-05-10_10-08-22 (2) photo_2016-05-10_10-08-22 photo_2016-05-10_10-08-21 photo_2016-05-10_10-08-20photo_2016-05-10_10-05-51 photo_2016-05-10_10-05-50photo_2016-05-10_10-12-43 photo_2016-05-10_10-12-42

មតិយោបល់