ព័ត៌មានសុខភាព

ញុាំផ្លែប៉េងបោះ ផ្ដល់ប្រយោជន៍អ្វីខ្លះ ដល់សុខភាព?

បរទេសៈ មានការនិយាយជជែកគ្នាជាច្រើន ទាក់ទងទៅនឹងផ្លែ ឬបន្លែប៉េងបោះ ប៉ុន្តែមិនមានសំណួរសួរទេ អំពីរសជាតិឆ្ងាញ់ និងអត្ថប្រយោជន៍របស់វា។ តើអ្នកដឹងទេថា ផ្លែប៉េងបោះ មានអត្ថប្រយោជន៍អ្វីខ្លះ ចំពោះសុខភាព?

១. ជួយដល់សុខភាពស្បែក
ផ្លែប៉េងបោះ មានផ្ទុកនូវជាតិ lycopene ខ្ពស់ ដែលសារធាតុនេះ អាចជួយធ្វើ ឲ្យស្បែកមានសុខភាពល្អ។

២. ការជំងឺមហារីក
តាមការសិក្សាបានឲ្យដឹងថា ការញុាំផ្លែប៉េងបោះ អាចជួយកាត់បន្ថយឱកាស នៃការវិវត្តទៅជាជំងឺមហារីកក្រពេញប្រូស្តាត ពោះវៀន និងជំងឺមហារីកក្រពះ។

៣. ឆ្អឹងរឹងមាំ
ជាតិកាល់ស្យូម និងវីតាមីន K ក្នុងផ្លែប៉េងបោះមានសារៈសំខាន់ណាស់ ក្នុងការជួសធ្វើឲ្យឆ្អឹងរឹងមាំ និងជុលជាលិកាឆ្អឹង។

៤. ផ្តល់នូវសារធាតុប្រឆាំងអុកស៊ីតកម្
ប៉េងប៉ោះមានផ្ទុកនូវវីតាមីន A, C និងជាតិ Beta-carotene ជាសារធាតុ ប្រឆាំងអុកស៊ីតកម្ម ដើម្បីបន្សាបរ៉ាឌីកាល់សេរី ដែលបង្កគ្រោះថ្នាក់ នៅក្នុងឈាម។

៥. ការពារជំងឺគាំងបេះដូង
វីតាមីន B និងសារធាតុប៉ូតាស្យូម ដែលមានក្នុងផ្លែប៉េងប៉ោះ មានប្រសិទ្ធភាព អាចជួយបន្ថយសម្ពាធឈាម និងកម្រិតជាតិកូទ្បេស្តេរ៉ុល។ ផ្លែប៉េងបោះ ត្រូវបានចាត់ទុកថា ជារបបអាហារមានតុល្យភាព អាចជួយការពារ ជំងឺគាំងបេះដូង បានទៀតផង៕

មតិយោបល់