ប្រសិនបើអ្នកគិតថា ក្នុងចំណោមអាហារទាំងអស់មានតែគ្រឿងស្រវឹងទេ ដែលអាចបំផ្លាញថ្លើមនោះ គឺខុសហើយ តាមពិតនៅមានអាហារមួយចំនួនទៀត ក៏អាចធ្វើឲ្យខូចថ្លើមដូចគ្នា ប្រសិនបើអ្នកទទួលទានច្រើនពេក។
ខាងក្រោមនេះ គឺជាអាហារ២ប្រភេទដែលអ្នកគួរតែប្រុងប្រយ័ត្ន ចំពោះការទទួលទាន៖
១.ស្ករ
ការញ៉ាំអាហារដែលមានផ្ទុកជាតិស្ករខ្ពស់ញឹកញាប់ពេក មិនត្រឹមតែបង្កើនហានិភ័យនៃជំងឺទឹកនោមផ្អែមនោះទេ ប៉ុន្តែវាក៏មានផលវបាកធ្ងន់ធ្ងរដល់ថ្លើមផងដែរ។ នៅពេលដែលជាតិស្ករផ្ទុកក្នុងរាងកាយច្រើនពេក វានឹងបម្លែងទៅជាជាតិខ្លាញ់ ហើយប្រមូលផ្តុំនៅក្នុងថ្លើមបន្តិចម្តងៗ ដែលបង្កទៅជាជំងឺខ្លាញ់ក្នុងថ្លើម។
ដូច្នេះ អ្នកគួរតែប្រើប្រាស់ស្ករឲ្យមានដែនកំណត់ ជាពិសេសគួរជៀសវាងភេសជ្ជៈប៉ូវកម្លាំងដែលមានផ្ទុកជាតិស្ករច្រើន។
អាហារហិរ
ការញ៉ាំអាហារហិរញឹកញាប់ពេក អាចជំរុញឲ្យខូចស្រទាប់នៃក្រពះ ព្រោះរាងកាយបញ្ចេញជាតិអាស៊ីតកាន់តែច្រើន និងបង្កើនសម្ពាធទៅលើថ្លើមកាន់តែខ្លាំង។ ជាពិសេសចំពោះអ្នកដែលមានជំងឺរលាកថ្លើម ការញ៉ាំអាហារហិរ ទំនងជាមានការហូរឈាមក្នុងក្រពះ។
យកល្អអ្នកគួរតែកាត់បន្ថយការទទួលទានអាហារហិរ ឬក៏គ្រឿងទេសដែលមានផ្ទុករសជាតិហិរច្រើនពេក៕
ដកស្រង់ពី៖ soha
មតិយោបល់