បរទេសៈ រោគមុនកើតគ្មានរើសកន្លែងនោះទេ សូម្បីតែលើមុខ, ខ្នង, ភ្លៅ, គូថ និងដើមទ្រូងក៏ដោយ ប៉ុន្តែនេះជាបញ្ហាទូទៅសម្រាប់មនុស្សជាច្រើន។ មុនដែលកើតនៅលើដើមទ្រូងបណ្តោលមកពីការផ្លាស់ប្តូរអ័រម៉ូន, ទទួលទានរបបអាហារគ្មានផាសុខភាព, ជក់បារី, ផឹកស្រាហួសប្រមាណ និងការប្រើផលិតផលគីមីច្រើនពេក។ ជាពិសេស ប្រសិនបើវត្តមាននៃក្រពេញផលិតប្រេងតំបន់នេះមានបរិមាណខ្ពស់ មុននឹងកើតច្រើនជាងកន្លែងផ្សេងទៀត។
ទោះជាយ៉ាងណា ប្រសិនបើអ្នកជួបប្រទះបញ្ហាបែបនេះមែន សូមប្រើឱសថធម្មជាតិ ៣មុខនេះ។
១. ក្រូចឆ្មា
ក្រូចឆ្មា ជាផ្លែឈើធម្មជាតិម្យ៉ាងដែលមានសមត្ថភាពប្រយុទ្ធប្រឆាំងនឹងបាក់តេរី ដែលបង្កឲ្យកើតមុនលើដើមទ្រូងយ៉ាងពូកែ។ ដើម្បីកម្ចាត់មុន អ្នកគ្រាន់តែត្រដុសក្រូចឆ្មាត្រង់កន្លែងដែលរងផលប៉ះពាល់ផ្ទាល់ ប៉ុន្តែសម្រាប់អ្នកដែលមានស្បែកប្រតិកម្មគួរជៀសវាង។
២. ប្រទាលកន្ទុយក្រពើ
សាច់ត្រជាក់ៗរបស់ប្រទាលកន្ទុកក្រពើ អាចកម្ចាត់ភាពរមាស់, ការឈឺចាប់ និងជួយឲ្យមុនក្រៀមយ៉ាងឆាប់បំផុត។ អ្នកគ្រាន់តែយកសាច់ប្រទាលកន្ទុយក្រពើលុញកន្លែងដែលកើតមុនរយៈពេលពីរបីនាទី ដូច្នេះសារធាតុសំខាន់ៗរបស់វានឹងជ្រាបចូលក្នុងស្បែកបានជ្រៅ។ ទុកឲ្យវាស្ងួតទើបលាងជម្រះចេញ តែអ្នកត្រូវអនុវត្តរាល់ថ្ងៃរហូតទាល់តែមុនបាត់អស់។
៣. រមៀត
រមៀតក៏មានសមត្ថភាពប្រឆាំងនឹងការរលាក ដែលបង្កឡើងដោយសារតែរោគមុនដែរ។ អ្នកត្រូវលាយម្សៅរមៀត១ស្លាបព្រា ជាមួយនឹងទឹកផ្កាកុលាប(rose water) ក្នុងបរិមាណដូចគ្នា។ បន្ទាប់ពីលាយបញ្ចូលគ្នាសព្វហើយ អ្នកត្រូវអនុវត្តនៅលើតំបន់ដែលកើតមុន។ ចុងក្រោយត្រូវលាងសម្អាតជាមួយនឹងទឹកក្តៅឧណ្ឌៗជាការស្រេច៕
មតិយោបល់