ព័ត៌មានសុខភាព

ងងុយគេងក្នុងម៉ោងធ្វើការទ្រាំលែងបាន ប្រើវិធីនេះនឹងស្វាងចែស

ក្រោយបាយថ្ងៃត្រង់ហើយ បុគ្គលិកនៅតាមស្ថាប័ន ឬក្រុមហ៊ុននានា ច្រើនតែងតែងងុយគេងហើយអ្នកខ្លះទ្រាំមិន ក៏អោនក្បាលគេងលើតុនៅកន្លែងធ្វើការក៏មានដែរ។ ប្រសិនបើអ្នកទំនេរមិនធ្វើការងារ ប្រាកដជាអាចសោយសុខជាមួយនឹងការគេងថ្ងៃបាន ប៉ុន្តែក្នុងនាមជាបុគ្គលិក ដែលតម្រូវឲ្យចូលធ្វើការទៅតាមពេលវេលាកំណត់ ប្រាកដជាមានការលំបាកធំហើយ ព្រោះមិនអាចគេងក្នុងម៉ោងការងារបានឡើយ។

បើយោងតាមការស្រាវជ្រាវមួយបានបង្ហាញថា អាហារជាកត្តាដ៏ចម្បង ដែលធ្វើឲ្យមនុស្សងងុយគេង ក្រោយបាយថ្ងៃត្រង់។ បងប្អូនខ្មែរយើងតែទម្លាប់ បរិភោគបាយ ១ទៅ ២ចានពេញៗ សម្រាប់អាហារថ្ងៃត្រង់ ហើយការទទួលទានបាយច្រើននេះហើយ បានធ្វើឲ្យជាតិស្ករនៅក្នុងបាយបានជំរុញឲ្យឈាមព្យាយាមផលិតអាំងស៊ុយលីយ៉ាងច្រើន ដែលបានធ្វើឲ្យមនុស្សមានអារម្មណ៍ងងុយគេង ១ទៅ២ម៉ោងក្រោយមក។ ដូច្នេះ អ្នកគួរប្តូរពីការទទួលទានបាយ ឬអាហារណាដែលមានជាតិផ្អែមច្រើន មកទទួលទានបន្លែជំនួសវិញ ទើបអាចកាត់បន្ថយការងងុយគេងពេលថ្ងៃនេះបាន។

វិធីដែលមានប្រសិទ្ធភាពមួយទៀត គឺនៅពេលដែលងងុយគេងថ្ងៃ លោកអ្នកអាចងើបចេញពីកៅអីធ្វើការ ដើរឲ្យ៥នាទី ហើយផឹកទឹកក្រូចឆ្មារក្តៅឧណ្ឌៗបន្តិចមួយពែង លោកអ្នកនឹងមានអារម្មណ៍ស្រស់ថ្លា សម្រាប់បំពេញការបានបន្តទៀត៕

មតិយោបល់