បរទេស៖ ខ្ទឹមសមានវត្តមានស្ទើរតែគ្រប់មុខម្ហូបទាំងអស់ ព្រោះតែវាអាចជួយបង្កើនរសជាតិអាហារ និងជាឱសថដ៏ល្អ។ បើទោះបីជាខ្ទឹមសភាគច្រើនត្រូវបានគេចម្អិន ប៉ុន្តែការបរិភោគឆៅក៏ផ្តល់អត្ថប្រយោជន៍មិនតិចដែរ។
ខ្ទឹមសអាចជួយការពារសុខភាពបេះដូង, កូឡេស្តេរ៉ុល និងបន្ថយសម្ពាធឈាម, ទប់ស្កាត់ជំងឺសសៃឈាមបេះដូង និងបញ្ហាក្រិនរឹងសសៃឈាម។
ការទទួលទានខ្ទឹមសឲ្យបានទៀងទាត់នឹងជួយកាត់បន្ថយជំងឺទឹកនោមផ្អែម, ក្រពេញប្រូស្តាត និងជំងឺរលាកសន្លាក់, បង្កើនប្រព័ន្ធភាពស៊ាំ និងបន្សាបជាតិពុលក្នុងរាងកាយ។ នៅពេលដែលអ្នកលាយខ្ទឹមស ជាមួយនឹងខ្ញី វានឹងក្លាយជាឱថសសម្រាប់កម្ចាត់ជាតិពុលយ៉ាងមានប្រសិទ្ធិភាព, ប្រឆាំងនឹងផលប៉ះពាល់នៃការព្យាបាលដោយប្រើសារធាតុគីមី។
តើគួរប្រើខ្ទឹមសយ៉ាងដូចម្តេច?
– យកខ្ទឹមសមួយក្លែបដំឲ្យបែក រួចទុកចោលចំនួន ១៥ នាទីមុនពេលប្រើប្រាស់។ អ្នកគួរតែបរិភោគឆៅទាំងពោះនៅទទេ (មិនទាន់ញ៉ាំអាហារ) ដើម្បីទទួលបានការស្រូបយកសារធាតុចិញ្ចឹមដែលល្អបំផុត។
– មួយទៀតអ្នកអាចលាយខ្ទឹមសមួយចំនួនជាមួយនឹងទឹកឃ្មុំ ហើយបរិភោគល្បាយនេះរៀងរាល់ថ្ងៃដើម្បីបង្កើនកម្រិតថាមពលរបស់អ្នក និងបង្កើនសុខភាពទូទៅ។
គ្រឿងផ្សំ៖
- ខ្ទឹមស ៥កំពឹស
- ខ្ទឹមបារាំងមួយចំហៀង (ចម្រាញ់យកទឹក)
- ម្ទេសក្រហម ២ផ្លែ (យកគ្រាប់ចេញ)
- ខ្ញីហាន់ជាចំណិតតូចៗ ១ស្លាបព្រា
- ទឹកក្រូចឆ្មា ១ផ្លែ
- ទឹកខ្មេះប៉ោម បន្តិច
ការរៀបចំ៖
ចាក់ទឹកឃ្មុំចំនួន ៣៥០ ទៅ ៥០០ មីលីលីត្រចូលទៅក្នុងក្រឡមួយ បន្ទាប់មកដាក់គ្រឿងផ្សំទាំងអស់ចូលតែម្តង។
ចុងក្រោយអ្នកត្រូវគ្របគំរបឲ្យជិត រួចរក្សាទុកនៅកន្លែងស្អាតរយៈពេលបាន ២ ទៅ ៣ ថ្ងៃទើបអាចប្រើប្រាស់បាន៕

មតិយោបល់