ព័ត៌មានជាតិ

តាមបណ្តោយផ្លូវតាខ្មៅ គ្មានអគ្គិសនីប្រើប្រាស់

ភ្នំពេញ: យោងតាមសេចក្តីជូនដំណឹង របស់អគ្គិសនីកម្ពុជា បានឲ្យដឹងថា នៅវេលាម៉ោង ១និង១០នាទី រសៀលថ្ងៃទី១៣ ខែកុម្ភ: ឆ្នាំ២០១៧ អគ្គិសនីកម្ពុជា បានធ្វើការផ្អាក ការផ្គត់ផ្គង់ចរន្តអគ្គិសនី បណ្តោះអាសន្ន នៅបន្ទប់ភ្លើងលេខ 226-F1 ដែលស្ថិតនៅតាមបណ្តោយផ្លូវតាខ្មៅ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

មូលហេតុ ដើម្បីឲ្យក្រុមការងារបច្ចេកទេស ធ្វើការរំលែកបន្ទុក ហើយប្រជាពលរដ្ឋនិងមានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញ នៅវេលាម៉ោង២និង៣០នាទីរសៀលថ្ងៃដដែល៕

មតិយោបល់