ក្រោយពេលឆ្លងកាត់ការពរពោះអស់រយៈពេល៩ខែ ស្ត្រីគ្រប់រូបត្រូវទទួលបន្ទុកដ៏ធំមួយទៀត គឺការថែទាំកូន ក៏ដូចជាខ្លួនឯងឲ្យបានល្អ។ ជាពិសេស ចំពោះស្ត្រីដែលទើបនឹងក្លាយជាអ្នកម្តាយថ្មោងថ្មី ពុំទាន់មានបទពិសោធន៍គ្រប់គ្រាន់ គួរតែស្វែងយល់ពីដំបូលន្មានល្អៗមួយចំនួន ដែលអ្នកជំនាញបានបង្ហាញ។
១.ក្រោយពេលសម្រាលកូនរួចភ្លាម ពោះរបស់អ្នកអាចនៅតែធំ ព្រោះវាត្រូវការពេលយ៉ាងហោចណាស់ពីរទៅបីខែរ ដើម្បីឲ្យរូបរាងត្រឡប់មកដូចធម្មតាវិញ។ ដូច្នេះកុំបារម្ភអី អ្នកគ្រាន់តែព្យាយាមសម្រាកឲ្យបានគ្រប់គ្រាន់ និងបរិភោគអាហារដែលសម្បូរសារធាតុចិញ្ចឹមជាការស្រេច។
២.ប្រសិនបើអ្នកសង្កេតឃើញស្បែករបស់ទារកប្រែទៅជាពណ៌លឿងតិចៗ ត្រូវប្រញាប់នាំពួកគេទៅជួបគ្រូពេទ្យភ្លាម។ ព្រោះទារកដែលទើបនឹងកើត ភាគច្រើនតែងតែទទួលរងពីជំងឺកើតលឿង។ ជំងឺកើតលឿងនេះ អាចបណ្តោលមកពីការខូចសរសៃប្រាសាទ ហេតុដូច្នេះ ទារកត្រូវការការព្យាបាលឲ្យបានឆាប់។
៣.ក្រោយពេលអាយុមួយខួប ប្រសិនបើកូនរបស់អ្នកនៅតែបៅដោះទៀត អ្នកគួរតែចាត់វិធានការផ្តាច់ឲ្យបាន។ ព្រោះ ក្នុងអំឡុងពេលមួយឆ្នាំនេះ វីតាមីន D នៅទឹកដោះនឹងចុះខ្សោយ ហេតុនេះអ្នកគួរតែផ្តល់អាហារដែលសម្បូរវីតាមីន D ជំនួសវិញ។
៤.ក្នុងករណីកូនរបស់អ្នកមានកន្ទួលនៅលើដោយសារតែកន្ទប ឬខោទឹកនោម កុំប្រញាប់ភ័យពេក។ នេះក៏ដោយសារតែកន្ទប ឬខោទឹកនោមកូនរបស់អ្នកមានសំណើម ដូច្នេះអ្នកត្រូវប្រើកន្ទបដែលស្ងួត ឬឧស្សាហ៍ផ្លាស់ប្តូរខោទឹកនោមឲ្យបានទៀងទាត់៕
ខាងក្រោមនេះ គឺជាវីដេអូដែលបង្ហាញពីរបៀបចង់កន្ទបឲ្យកូនង៉ែត៖
មតិយោបល់