ការឡើងទម្ងន់ ឬធាត់ គឺជាឬសគល់នៃជំងឺជាច្រើន ជាពិសេសបញ្ហាសរសៃឈាម និងបេះដូងតែម្តង។ ទោះជាយ៉ាងណា ប្រសិនបើអ្នកកំពុងតែឡើងទម្ងន់ តើត្រូវធ្វើដូចម្តេច? បើយោងតាមគេហទំព័រ boldsky បានចុះផ្សាយថា បញ្ហាធាត់លើសទម្ងន់អាចដោះស្រាយបានដោយប្រើប្រាស់ ប្រទាលកន្ទុយក្រពើ និងទឹកឃ្មុំ។ ព្រោះវាមានផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្ម ព្រមទាំងវីតាមីន E ដែលអាចជួយបង្កើនអត្រារំលាយអាហារ ដូច្នេះការសម្រកទម្ងន់ពិតជាមានប្រសិទ្ធភាព។
ធាតុផ្សំ៖
- សាច់ប្រទាលកន្ទុយក្រពើស្រស់ ២ស្លាបព្រាបាយ (កិនឲ្យម៉ត់ក្លាយជាល្បាយ)
- ទឹកឃ្មុំ ១ស្លាបព្រាបាយ
របៀបអនុវត្ត៖
១.លាយធាតុផ្សំទាំងពីរមុខនេះនៅក្នុងកែវមួយឲ្យរលាយចូលគ្នា។
២.បន្ទាប់មកទទួលទានមុនពេលញ៉ាំអាហារពេលព្រឹក ៣០នាទី។
៣.អនុវត្តរូបមន្តនេះជាប្រចាំ ទម្ងន់នឹងស្រកបន្តិចម្តងៗរហូតដូចបំណង។
រូបមន្តធម្មជាតិមួយនេះ ត្រូវបានគេទទួលស្គាល់ថា ពិតជាមានប្រសិទ្ធភាពចំពោះការសម្រកទម្ងន់ ហើយមិនប៉ះពាល់ដល់សុខភាពដូចការប្រើប្រាស់ផលិតផលមួយចំនួនដែលមានលក់នៅលើទីផ្សាឡើយ៕

ប្រភព៖ boldsky
មតិយោបល់