យើងតែងតែសង្កេតឃើញថា មនុស្សស្រីវ័យជំទង់សម័យនេះ ចូលចិត្តនាំគ្នាស្លៀកខោខូវប៊ូយរឹបជើង គូទខើចខ្លី ដើម្បីបង្ហាញរាងដ៏ស្រស់ស្អាតដាក់ប្រុសៗ។ ប៉ុន្តែបើតាមគេហទំព័រ wittyfeed បានបង្ហាញឲ្យដឹងថា ការស្លៀកបែបនេះថ្វីបើឃើញស្អាតក៏ពិតមែន តែវាអាចប៉ះពាល់យ៉ាងខ្លាំងដល់សុខភាព។
១.ខូចសាច់ដុំ
មនុស្សស្រីដែលធាត់ តែងតែព្យាយាមស្លៀកខោខូវប៊ូយតូចៗ ដើម្បីបិទបាំងខ្លាញ់ក្បាលពោះរបស់ពួកគេ។ តែទម្លាប់មួយនេះធ្វើឲ្យពួកគេប្រឈមនឹងបញ្ហាសាច់ដុំជើង និងក្បាលពោះយ៉ាងខ្លាំង ព្រោះសរសៃនៅត្រង់ភ្លៅរងការគៀបខ្លាំងពេក រីឯខ្លាញ់ក្បាលពោះក៏កកខ្លាំងមិនងាយរលាយដែរ។
២.កកឈាម
ការស្លៀកខោខូវប៊ូយរឹបក្នុងរយៈពេលយូរ ជើងរបស់អ្នកអាចនឹងមានអាការហើមសាច់ដុំ និងហូរឈាមនៅផ្នែកខាងក្នុង ដែលតម្រូវឲ្យធ្វើការវះកាត់ដើម្បីយកឈាមនោះចេញ។
៣.ជំងឺតម្រងនោម
ការសិក្សាជាច្រើនបានឲ្យដឹងថា ជំងឺតម្រងនោម ក៏អាចបណ្តាលមកពីទម្លាប់ស្លៀកខោខូវប៊ូយរឹបជើងជាប្រចាំច្រើនខែច្រើនឆ្នាំ ដោយមិនបានធ្វើការតាមដានពិនិត្យសុខភាពឲ្យត្រឹមត្រូវ។
ដូច្នេះ សូមលោកអ្នកគិតឡើងវិញ មុននឹងសម្រេចចិត្តទិញខោខូវប៊ូយដែលរឹបតឹងមកស្លៀក។ព្រោះមានម៉ូដខោអាវស្អាតៗជាច្រើន ដែលសាកសមនឹងរូបរាងរបស់អ្នក ដូច្នេះអ្នកមិនចាំបាច់ត្រូវស្លៀកខោខូវប៊ូយរឹបនោះទេ៕
មតិយោបល់