ក្នុងកម្មវិធី Facebook មានប្រអប់ស្វែងរកមួយ ដែលអនុញ្ញាតឲ្យប្រិយមិត្តវាយបញ្ចូលឈ្មោះគណនីនរណាម្នាក់ ដើម្បីស្វែងរក ហើយរាល់ការស្វែងរកឈ្មោះគណនីនីមួយៗ កម្មវិធី បានធ្វើការកត់ត្រាដោយស្វ័យប្រវត្តិជាប់ពីក្រោមរបារុករក (Search) របស់វាតែម្តង។
ប្រសិនបើប្រិយមិត្តគិតថា ការបន្សល់ឈ្មោះគណនីនរណាម្នាក់ដែលធ្លាប់បានរុករកលើកម្មវិធីហ្វេសប៊ុក វាអាចបង្កជាផលមិនល្អដល់លោកអ្នកនោះ ឬក៏ប្រិយមិត្តមិនចង់ឲ្យនរណាម្នាក់ដឹង ឥឡូវនេះប្រិយមិត្តអាចធ្វើការលុបប្រវត្តិនៃការស្វែងរកទាំងនោះចោលបាន ដោយប្រើប្រាស់មុខងារ Clear Searches។
សូមមើលវីដេអូឃ្លីបខាងក្រោម
មតិយោបល់