ព័ត៌មានសុខភាព

អត្ថប្រយោជន៍ដែលអ្នកម្តាយគួរតែម៉ាស្សាឲ្យទារករាល់ថ្ងៃ

ការម៉ាស្សាមិនត្រឹមតែមានអត្ថបយោជន៍សម្រាប់មនុស្សធំនោះទេ សូម្បីតែទារកតូចៗក៏ទទួលបានអត្ថប្រយោជន៍ដូចគ្នាដែរ។ ប៉ុន្តែអ្នកមិនគួរម៉ាស្សាចំពោះទារកក្មេងខ្ចីពេកនោះទេ គឺត្រូវរង់ចាំរហូតដល់គេអាយុ ៦សប្តាហ៍សិន។
ការម៉ាស្សាដោយប្រើដៃថ្នមៗ ពិតជាអាចដោះស្រាយនូវបញ្ហាច្រើនយ៉ាងដែលកើតមានឡើងចំពោះទារក។

ក្រៅពីទទួលបានភាពកកក្តៅពីឪពុកម្តាយ ទារកអាចទទួលបានអត្ថប្រយោជន៍ដូចខាងក្រោម៖
– អាចជួយលួងលោម និងការបន្ថយការយំ
– ជំនួយដល់ការរំលាយអាហារ, កាត់បន្ថយរោគចុកពោះ, ហើមពោះ និងទល់លាមក
– ផ្តល់ភាពស្ងប់ស្ងាត់ ទាំងម្តាយ និងទារក
– គេងលក់ស្រួល និងបានយូរ
– ជំនួយដល់ការអភិវឌ្ឍសាច់ដុំសំលេង
– បំបាត់ការតឹងច្រមុះ និងបញ្ហាធ្មេញ
– ជម្រុញដល់ប្រព័ន្ធភាពស៊ាំ
– បង្កើនការយល់ដឹងផ្នែករាងកាយ
– ធ្វើឲ្យស្បែកប្រសើរឡើង

massag-baby

សូមទស្សនាវីដេអូខាងក្រោម៖

មតិយោបល់