ព័ត៌មានសុខភាព

បង្កាត់ភ្លើងស្នេហ៍យូរពេក អាចប៉ះពាល់ដល់សុខភាពដែរឬទេ?

ជាធម្មតា ការបង្កាត់ភ្លើងស្នេហ៍ ដែលធ្វើឲ្យដៃគូរទាំងសងខាងអាចឈានដល់ចំណុចរំជើបរំជួល លុះត្រាតែចំណាយពេលប្រហែលជា ៥ ទៅ ១៥នាទី។ តែមានមនុស្សស្រីមួយចំនួន អាចត្រូវការប្រើពេលយូរជាងនេះ។

បើយោងតាមការសិក្សាជាច្រើនបានបង្ហាញថា ការបង្កាត់ភ្លើងស្នេហ៍ ក្នុងរយៈពេលយូរពេក មិនអំណោយផលដល់សុខភាពរបស់ភាគគីទាំងពីរឡើយ។ នៅពេលបង្កាត់ភ្លើងស្នេហ៍ ប្រដាប់ភេទរបស់បុរស និងស្ត្រី ត្រូវរួមបញ្ចូលតែមួយ ហើយសរីរាងទាំងអស់នៅក្នុងរាងកាយត្រូវចូលរួមដំណើរការមួយនេះដែរ។

ដូច្នេះនៅពេលបង្កាត់ភ្លើងស្នេហ៍ អ្នកអាចសម្គាល់មើលលក្ខណៈមួយចំនួននៃរាងកាយដូចជា៖ ការកើនឡើងនៃអត្រាចង្វាក់បេះដូង, ការដកដង្ហើមញាប់ៗ ហើយជ្រៅ, សរសៃឈាមប៉ោងឃើញនៅលើស្បែក, បែកញើសច្រើន….។

នេះជាពេលដែលថាមពលក្នុងរាងកាយរបស់អ្នកត្រូវបានកាត់បន្ថយយ៉ាងខ្លាំង។ តែប្រសិនបើអ្នកនៅតែបង្កាត់ភ្លើងស្នេហ៍យូរពេក ថាមពលរបស់អ្នកនឹងប្រើប្រាស់កាន់តែច្រើនឡើង ហើយលទ្ធផល អ្នកអាច អស់កម្លាំង, ឈឺសាច់ដុំ, ឈឺខ្លួន…

ដូចគ្នានេះផងដែរ ការបង្កាត់ភ្លើងស្នេហ៍ យូរពេកអាចនាំឲ្យកើតមានហានិភ័យមួយចំនួនក្នុងតំបន់ឯកជន ដូជា ការរលាក, ការកកិតស្បែក… ។ ជាពិសេស នៅពេលដែលប្រដាប់ភេទទាំងពីរត្រដុសគ្នាយូរពេក អាចបង្កឲ្យមានហានិភ័យខ្ពស់នៃការឆ្លងមេរោគ។

ប៉ុន្តែអ្វីដែលសំខាន់បំផុតនោះគឺ អ្នកទាំងពីរត្រូវរក្សាអនាម័យឲ្យបានល្អមុនពេល និងបន្ទាប់ពីបង្កាត់ភ្លើងស្នេហ៍ ដើម្បីការពារការឆ្លងមេរោគផ្សេងៗ៕

long makinglove

មតិយោបល់