ព័ត៌មានសិល្បៈ និងកម្សាន្ត

រឿង ” First They Killed My Father” គ្រោងដាក់បញ្ចាំងនៅរោងកុន ចុងឆ្នាំនេះ

ខ្សែភាពយន្ដខ្នាតធំរបស់លោក ស្រី Angelina Jolie ដែលមានចំណងជើងថា ” First They Killed My Father ” ឬ ” ដំបូងខ្មែរក្រហមសម្លាប់ ប៉ារបស់ខ្ញុំ ” ត្រូវបានសម្ពោធដំបូងនៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៧ នៅលើទឹកដីអង្គរធំ លានជល់ដំរី ខេត្ត សៀមរាប ដែលលើកទី២ នៅភ្នំពេញ ថ្ងៃទី២១ កុម្ភៈ ម្សិលមិញ ហើយក្នុងនោះការដាក់បញ្ចាំងជាសាធារណៈ ចុងក្រោយបង្អស់គឺ នៅ ខេត្តបាត់ដំបង នៅថ្ងៃទី២៣ ខែកុម្ភៈ នេះសម្រាប់សម្ពោធបើកឆាក នៅក្នុងប្រទេសកម្ពុជា។

ដោយយោងតាមសារព័ត៌មាន ABC News បានចេញផ្សាយនៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៧ បានឲ្យដឹងថា ខ្សែភាពយន្ដខ្នាតធំរឿង ” First They Killed My Father ” ឬ ” ដំបូងខ្មែរក្រហមសម្លាប់ ប៉ារបស់ខ្ញុំ ” នឹងត្រូវបានចែកចាយដោយក្រុមហ៊ុ​ន Netflix ហើយគ្រោងដាក់បញ្ជាំងនៅរោងកុន នាចុងឆ្នាំ ២០១៧ នេះ ដោយផ្អែកទៅលើ សៀវភៅរឿងរបស់ សកម្មជនសិទ្ធិមនុស្សលោកស្រី​ អ៊ឹង លួង ឆ្នាំ ២០០០ កំណត់ប្រវត្តិ នឹងបទពិសោធន៍កុមារី ឆ្លងកាត់របបខ្មែរក្រហម ដែលដំបូងខ្មែរក្រហមសម្លាប់ ប៉ារបស់នាង។

លោកស្រី Angelina Jolie បាននិយាយពាក្យពេជ្រអរគុណ កម្ពុជា ខ្លះតាមរយៈវីដេអូសម្ភាសន៍ជាមួយ ភ្នាក់ងារ សារព័ត៌មានខាងលើ ដែលមានខ្លឹមសារថា ” ប្រទេសកម្ពុជាមានអត្ថន័យធំធេងណាស់សម្រាប់ខ្ញុំ ៤០ឆ្នាំមុន គឺសង្គ្រាម ខ្ញុំមិនដឹងនិយាយអ្វីអំពីរឿងនេះទេ​ប៉ុន្តែខ្ញុំជឿជាក់ថា ឪពុកម្តាយរបស់កូនប្រុសខ្ញុំ (ម៉ាដុក) បានឆ្លងកាត់សម័យសង្គ្រាមនោះ ហើយខ្ញុំចង់យល់​ពីគាត់ និងវប្បធម៌របស់ប្រទេសគាត់ យ៉ាងស៊ីជម្រៅ ហើយខ្ញុំក៏ចង់នាំយករឿងនេះទៅដល់ជនជាតិខ្មែរ ជាភាសាខ្មែរ… វាជាកិត្តិយសណាស់ ដែលខ្ញុំត្រូវបានអនុញ្ញាតឲ្យចូលមកក្នុងប្រទេស ដែលមិនមែនទឹកដី​កំណើតរបស់ខ្ញុំដើម្បីប្រាប់ពីប្រវត្តិសាស្ត្ររបស់ខ្មែរ… ពិតណាស់ កូនប្រុសខ្ញុំ (ម៉ាដុក) បានចូលរួមក្នុង​សកម្មភាពផលិតភាពយន្តនេះ នៅពេលខ្ញុំពន្យល់ និងរៀបរាប់ប្រាប់ ចុងក្រោយគាត់បានចាប់អារម្មណ៍ និងអះអាងថាគាត់ចូលរួមចំណែកក្នុងកិច្ចការនេះ… កូនៗរបស់ខ្ញុំបានចូលរួមទាំងអស់គ្នាក្នុងការផលិត​ប្រកបដោយទឹកចិត្ត និងឆន្ទៈ … ។​

លោកស្រី បានបន្តទៀតថា យើងផ្តោតសំខាន់លើសុខុមាលភាពគ្រួសារយើង ដូច្នេះយើងត្រូវតែរឹងមាំ នៅពេលដែលយើងចាប់ផ្តើមការងារនេះ ព្រោះយើងត្រូវធ្វើការងារដូចជាគ្រួសារ ពិតប្រាកណាស់អរគុណដល់ប្រជាពល កម្ពុជា ដែលបានគោរពស្រលាញ់ខ្ញុំ ដែលជាប្រជាជនធ្លាប់ទទួលរងនូវភាពឈឺចាប់ ពីសង្គ្រាមជាច្រើន ពីអំពើហឹង្សា ជាច្រើន ដែលពួកបានប្រសើរឡើងវិញ ហើយទទួលបានចិត្តគំនិត ហើយប្រជាជនសុភាពរាបសារ ហើយខ្ញុំសង្ឃឹមនៅពេល ប្រជាជនបានទស្សនារឿង នោះពួកគេនឹងក្លាយមនុស្សពូកែច្នៃប្រឌិត ” ៕

មតិយោបល់