ថ្វីបើស្រាទំពាំងបាយជូរ ស្ថិតនៅក្នុងត្រកូលស្រាក៏ពិតមែន ប៉ុន្តែវាខុសពីស្រាដទៃទៀត ដោយសារតែវាមានផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្ម ដែលមានសមត្ថភាពទប់ទល់នឹងភាពចាស់ បង្កើនប្រព័ន្ធភាពស៊ាំ និងសុខភាពបេះដូង។ ជាពិសេស វាអាចប្រឆាំងនឹងរ៉ាល់ឌីកាល់សេរី ដែលបណ្តោលឲ្យកើតជំងឺមហារីក។
ស្រាក្រហម ត្រូវបានគេរកឃើញថា មានផ្ទុកជាតិអាល់ចាប់ពី ១២ទោ១៥ភាគរយ កាឡូរី១២៥ សូន្យកូលេស្តេរ៉ុល និងកាបូនអ៊ីដ្រាត ៣,៨ក្រាម។ សារធាតុដែលបង្កគ្រោះថ្នាក់ទាំងនេះមានកម្រិតតិចតួចបំផុត បើធៀបទៅនឹងស្រាដទៃទៀត។
តែទោះជាយ៉ាងណា បើយោងតាមគេហទំព័រ boldsky បានចុះផ្សាយថា ការទទួលទានស្រាក្រហម ជាប្រចាំអាចផ្តល់អត្ថប្រយោជន៍ជាច្រើនចំពោះរាងកាយ។
ជួយបង្កើនមុខងារផ្លូវភេទ
អត្ថប្រយោជន៍ដ៏គួរឲ្យចាប់អារម្មណ៍បំផុតនៃស្រាក្រហម គឺជួយបង្កើនមុខងារផ្លូវភេទឲ្យកាន់តែខ្លាំងក្លា ប្រសិនបើអ្នកទទួលទានស្រាក្រហមជាប្រចាំក្នុងកម្រិតមធ្យម។ ស្ត្រីដែលទទួលទានស្រាក្រហម ២កែវរាល់ថ្ងៃ អាចមានជីវិតផ្លូវភេទល្អប្រសើរជាងស្ត្រីដែលមិនទទួលទានស្រាក្រហម។
ប្រឆាំងនឹងជំងឺមហារីក
ស្រាក្រហម មានផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្មដ៏មានឥទ្ធិពលប្រឆាំងនឹងជំងឺមហារីក និងការពារសរសៃឈាមបេះដូង ឲ្យជៀសផុតពីបញ្ហាផ្សេងៗ។
កាត់បន្ថយភាពតានតឹង
ស្រាក្រហមមានផ្ទុកសារធាតុ Resveratrol ដែលមានសមត្ថភាពអាចជួសជុល DNA និងលើសកម្ពស់ឲ្យអ្នកមានអាយុវែង។ ការទទួលទានស្រាក្រហម ១កែវអាចជួយកាត់បន្ថយភាពតានតឹង និងបញ្ហាថប់អារម្មណ៍។ ដូច្នេះ សូមចាត់ផ្តើមទទួលទានស្រាក្រហមជារៀងរាល់ពេលល្ងាច។
ជួយឲ្យគេងលក់ស្រួល
ប្រសិនបើអ្នកកំពុងតែមានបញ្ហាគេងមិនលក់ ឬបញ្ហាដទៃទៀតដែលទាក់ទងនឹងការគេង គ្រាន់តែទទួលទានស្រាក្រហម ១កែវប៉ុណ្ណោះ សារធាតុ melatonin របស់វានឹងជួយឲ្យអ្នកមានអារម្មណ៍ស្ងប់ស្ងាត់ និងឆាប់គេងលង់លក់។
កាត់បន្ថយភាពចាស់
ការទទួលទានស្រាក្រហម មួយថ្ងៃ១កែវអាចជួយឲ្យស្បែករបស់អ្នកមានពណ៌សម្បុរស្រស់ថ្លា និងការពារមិនឲ្យមានភាពចាស់។ ស្រាក្រហម មានផ្ទុកសារធាតុប្រឆាំងនឹងអុកស៊ីតកម្ម ដែលអាចជួយកាត់បន្ថយភាពតានតឹងដែលកោសិកាស្បែកត្រូវទទួលរង។ លើសពីនេះ វាក៏អាចការពារស្បែកពីកាំរស្មើ UV ផងដែរ៕
មតិយោបល់