ព័ត៌មានសុខភាព

ពុទ្ធោ! ទុកដុំសាច់ក្នុងស្បូនរហូតដល់៣២គីឡូក្រាម ទើបឲ្យគ្រូពេទ្យវះកាត់ សំណាងហើយមិនស្លាប់

កាលពីពេលថ្មីៗនេះ វេជ្ជបណ្ឌិតនៅរដ្ឋ Guatemalan ប្រទេសអាមេរិកកណ្តោល បានធ្វើការ វះកាត់យកដុំសាច់ក្នុងស្បូនដែលធំបំផុតនៅក្នុងពិភពលោក ដោយឆ្លងកាត់ភាពស្មុគស្មាញជាច្រើនទំរាំតែទទួលបានជោគជ័យ។

ស្ត្រីវ័យ៤០ឆ្នាំរូបនោះ បានកើតមានដុំសាច់នៅក្នុងស្បូនអស់រយៈពេល ៧ឆ្នាំកន្លងមកហើយដែលមានទម្ងន់រហូតដល់ទៅ ៣២គីឡូក្រោមនៅពេលវះកាត់យកចេញ។

អ្នកជំងឺបានទៅកាន់មន្ទីរពេទ្យជាមួយនឹងពោះដ៏ធំ ដូចជាអ្នកមានផ្ទៃពោះច្រើនខែអញ្ចឹងដែរ គឺមានទំហំដល់ទៅ ១៣៧សង់ទីម៉ែត្រ។ គាត់ត្រូវបានគេធ្វើរោគវិនិច្ឆ័យឃើញថា មានកោសិកាដុំសាច់ក្នុងស្បូន ដែលគេហៅថា fibroids ហើយនេះជាដុំសាច់ដែលកម្រនឹងក្លាយទៅជាជំងឺមហារីក។

បើទោះបីជាគាត់ត្រូវបានគេធ្វើរោគវិនិច្ឆ័យឃើញមានដុំសាច់កាលពី៧ឆ្នាំមុនហើយក្តី តែគាត់បានបដិសេធចំពោះការព្យាបាលតាមបែបប្រពៃណីបុរាណ។
ប៉ុន្តែក្រោយពីការវះកាត់ គាត់បានជាសះស្បើយទាំងស្រុង ហើយគាត់ក៏បានទទួលលទ្ធផលយ៉ាងល្អប្រសើរដូចការរំពឹងទុក និងចាក់ចេញពីមន្ទីរពេទ្យបន្ទាប់ពីវះកាត់បានរយៈពេល៦ថ្ងៃ។

ដោយសារតែដុំសាច់មានទម្ងន់រហូតដល់ទៅ ៣២គីឡូក្រាមនៅក្នុងស្បួន ស្ត្រីរូបនេះអាចបំបែកឯកទគ្គកម្ម Guinness ពីមុនដែលមានដុំសាច់មហារីកដែលធ្ងន់បំផុតនៅលើពិភពលោក។

កំណត់ត្រាចាស់របស់ស្ត្រីម្នាក់ឈ្មោះ Mahadevamma ជនជាតិឥណ្ឌា មានដុំសាច់ទម្ងន់ ៣០គីឡូក្រាម ដែលត្រូវបានដំណើរការវះកាត់ដោយជោគជ័យនៅក្នុងខែធ្នូ ឆ្នាំ ២០០៥៕

ប្រភពៈ dailymail

មតិយោបល់