ព័ត៌មានអន្តរជាតិ

រថយន្តក្រុងពីរគ្រឿង បុកគ្នាយ៉ាងសាហាវ ស្លាប់ និងរបួស ៤០ នាក់ នៅអាហ្សង់ទីន

អាហ្សង់ទីន: យ៉ាងហោចណាស់មនុស្ស ១០នាក់បានស្លាប់ ខណ:ដែល ៣០នាក់ទៀតរងរបួស
នៅក្នុងហេតុការណ៍រថយន្តក្រុងពីរបុកគ្នាយ៉ាងសាហាវ នៅខេត្ត Santa Fe ភាគខាងជើងប្រទេសអាហ្សង់ទីន។ នេះយោងតាមរយ:សារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី២៥ ខែកុម្ភ: ឆ្នាំ២០១៧។

គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅតាមបណ្តោយផ្លូវលេខ ៣៣ ក្នុងស្រុក Perez ចម្ងាយ ១៥គីឡូម៉ែតពីភាគខាងលិចនៃទីក្រុង Rosario ។

មន្រ្តីក្នុងតំបន់ លោក Sebastian Carranza បាននិយាយថា « រថយន្តក្រុងពីរគ្រឿងនេះ
បានបុកគ្នានៅតាមបណ្ដោយផ្លូវទីក្រុង Rosario ទៅកាន់ទីប្រជុំជន Zavalla ដែលបណ្ដាលឲ្យមានអ្នកស្លាប់ និងរបួសយ៉ាងច្រើន៕

មតិយោបល់