ព័ត៌មានសុខភាព

បច្ចេកវិទ្យា អាចធ្វើឲ្យរាងកាយ និងខួរក្បាលរបស់អ្នកខ្លាំងក្លាជាងមុន

អាមេរិក: អត្តពលិក និងក្រុមអ្នកកីទ្បាករអាជីពនៅលើពិភពលោកបច្ចុប្បន្ន បាននិងកំពុងចាប់ផ្តើមវឹកហាត់ដោយប្រើបច្ចេកវិទ្យា ដើម្បីជួយពួកគេឲ្យ រត់លឿនជាងមុន លោតខ្ពស់ជាងមុន និងកម្លាំងខ្លាំងជាងមុន ។

អ្នកជំនាយខាងចិត្តសាស្រ្តរបស់សហរដ្ឋអាមេរិកម្នាក់ និយាយថា ដើម្បីឲ្យកីទ្បាករ អាចបាននូវ កម្រិតខ្ពស់បំផុត នោះយើងត្រូវសួរខ្លូនឯងថា យើងបានធ្វើគ្រប់គ្រាន់ហើយឬនៅ។ ដូច្នេះ បច្ចេកវិទ្យាពិតជា ជួយបាន ព្រោះវាអាចប្រាប់ថាអ្នក ប្រឹងប្រែង និងល្បឿននៃភាពរហ័សរហួនដល់កម្រិតណា ដែលជាកត្តាសំខាន់ៗ ជួយឲ្យយើងគិតបានលឿនជាងមុន ក្នុងការធ្វើសកម្មភាពលើកក្រោយ។

អត្តពលិកអាមេរិក ដ៍ល្បីឈ្មោះម្នាក់ ដែលតែងតែក្រោកពីម៉ោង៤ព្រឹក ដើម្បីវឹកហាត់ដូចជាទាហាន ដោយយួរបាវខ្សាច់ទម្ងន់ជាង ៨០Kg និងអូសរថយន្តទម្ងន់ជិត៥០០Kg ជារៀលរាល់៦ថ្ងៃក្នុងមួយសបា្តហ៍ ដែលមនុស្សភាគច្រើនកំពុងតែគេងលក់យ៉ាងរំភើយ។

ដោយមិនបានទទួលនូវអ្វី លោករំពឹងទុក លោកក៍ប្រើប្រាស់ បច្ចេកវិទ្យាមួយឈ្មោះថា PK Fitness ដែលនែនាំដោយម្ចាស់មេដាយមាសអូទ្បាំពិកម្នាក់។ ឧបករណ៍នេះអាចជួយ ពិនិត្យពីចង្វាក់បេះដូង អ្វីដែលត្រូវធ្វើ និងអ្វីដែលមិនត្រូវធ្វើ៕

photo_2016-05-11_09-05-37 photo_2016-05-11_09-05-32

មតិយោបល់