ព័ត៌មានអន្តរជាតិ

អាល្លឺម៉ង់ និងគុយបាយ នឹងលើកកម្ពស់សេដ្ឋកិច្ច និងវប្បធម៌រវាងប្រទេសទាំងពីរ

អាល្លឺម៉ង់: រដ្ឋមន្រ្តីការបរទេសអាល្លឺម៉ង់ លោក Frank-Walter Steinmeier បានជួបពិភាក្សាការងារជាមួយរដ្ឋមន្ត្រីការបរទេសគុយបា លោក Bruno Rodriguez Parrilla កាលពីថ្ងៃអង្គារម្សិលមិញ។ ទាំងពីរបានសម្តែងការត្រៀមខ្លួនរួចរាល់ហើយ ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសអាល្លឺម៉ង់និងប្រទេសគុយបា។

ថ្លែងទៅកាន់អ្នកកាសែត បន្ទាប់ពីកិច្ចប្រជុំរបស់ពួកគេ លោក Steinmeier និយាយថាលោកមានសេចក្តីរីករាយក្នុងការឃើញថា កិច្ចសហប្រតិបត្តិការអាល្លឺម៉ង់ អាចនឹងត្រូវបានផ្សព្វផ្សាយនៅគុយបាបន្ទាប់ពីភាពជាប់គាំងអស់ជាច្រើនឆ្នាំមកនោះ។

លោកមានជំនឿថា កិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការ ត្រូវបានចរចារនាពេលអនាគតរវាងប្រទេសទាំងពីរលើវិស័យសេដ្ឋកិច្ច និងវប្បធម៍នេះ អាចនឹងត្រូវបានចុះហត្ថលេខានៅឆ្នាំនេះ។

លោករដ្ឋមន្រ្តីបានកត់សម្គាល់បន្ថែមទៀត គឺនយោបាយផលប្រយោជន៍សេដ្ឋកិច្ច និងវប្បធម៍ក្នុងប្រទេសគុយបា និងនៅក្នុងប្រទេសអាល្លឺម៉ង់ នឹងបន្តកើនឡើង។

សម្រាប់ស្ថានភាពបច្ចុប្បន្ននៅក្នុងប្រទេសគុយបា បានកំពុងបន្ត កំណត់គោលដៅអភិវឌ្ឍន៍រយៈពេលវែង ទោះបីជាប្រទេសតូចមែន ប៉ុន្តែមាន គុណសម្បត្តិអាចប្រកួតប្រជែងគួរឱ្យចាប់អារម្មណ៍យ៉ាងខ្លាំងផងដែរ៕

cuba

មតិយោបល់