អាមេរិកៈ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានអះអាងថា ការបោះឆ្នោតជ្រើសរើសយកលោក Tom Perez អតីតរដ្ឋមន្ត្រីក្រសួងការងារឲ្យធ្វើជាប្រធានគណៈកម្មាធិការជាតិរបស់គណបក្សប្រជាធិបតេយ្យ គឺដើម្បីព្យាយាមបង្រួបបង្រួមគ្នាឡើងវិញ ក្រោយពីខកចិត្តយ៉ាងខ្លាំង ចំពោះលោកស្រី ហ៊ីលឡារី គ្លីនតុន បានចាញ់ឆ្នោតខាងគណបក្សសាធារណរដ្ឋ កាលពីខែវិច្ឆិកា។ នេះបើយោងតាមរយៈ សារព័ត៌មាន sputnik ចេញផ្សាយនៅថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ២០១៧។
លោក ត្រាំ បានសរសេរនៅលើគណនី Twitter ផ្ទាល់ខ្លួនថា «មិនមានអ្វីសប្បាយចិត្តជាងនេះនោះទេ»សម្រាប់លោក Perez ឬក៏ «គណបក្សសាធារណរដ្ឋនោះ»។
លើសពីនេះទៅទៀត លោក ត្រាំ ថែមទាំងបានប្រៀបធៀបការប្រកួតប្រជែងកាលពីថ្ងៃសៅរ៍ ទៅនឹងការប្រកួតប្រជែងកាលពីឆ្នាំមុន ដោយរូបលោក បានចំអន់ទៅលោកស្រី ហ៊ីលឡារី គ្លីនតុន អតីតរដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិកថា អាចយកឈ្នះលើលោក Bernie Sanders សមាជិកព្រឹទ្ធសភារដ្ឋ Vermont ដើម្បីក្លាយខ្លួនជាបេក្ខភាពប្រធានាធិបតីដែលត្រូវចិត្តសម្រាប់គណបក្សប្រជាធិបតេយ្យ ទៅលើការធ្វើកំណែទម្រង់ដ៏ពេញនិយម ប៉ុន្តែនៅទីបំផុតនៅតែចាញ់លោក ត្រាំ ដដែល។
សូមជំរាបថា លោក Perez ធ្លាប់បានបម្រើការក្នុងរដ្ឋបាលរបស់អតីតប្រធានាធិបតី លោក បារ៉ាក់ អូបាម៉ា ដែលបានឈ្នះនៅក្នុងការប្រជែងក្នុងគណបក្សប្រជាធិបតេយ្យលើលោក Keith Ellison សមាជិកសភារដ្ឋ Minnesota ជាមួយនឹងសំឡេងគាំទ្រ ២៣៥ ទល់នឹង ២០០៕
មតិយោបល់