តើសុភាពនារី សុភាពបុរសទាំងឡាយចង់បានស្នាមញញឹមស្រស់ស្អាតប្រកបទៅដោយភាពទាក់ទាញមែនទេ? នៅចាំអីទៀត ប្រើរូបមន្តធម្មជាតិដែលផ្សំឡើងពីប្រេងដូង មិនត្រឹមតែអាចជួយឲ្យធ្មេញសស្អាតដូចបំណងនោះទេ វាក៏អាចជួយការពារមាត់ធ្មេញមិនឲ្យឆ្លងមេរោគផងដែរ។ ជាពិសេសប្រេងដូងមានសមត្ថភាពកម្ចាត់កាកសំណល់ ព្រមទាំងស្នឹមពណ៌លឿងដែលមានសភាពស្រាលៗនៅជាប់តាមជើងធ្មេញថែមទៀត។
វិធីទី១៖ យកប្រេងដូងសុទ្ធ ១ទៅ ២ស្លាបព្រាបាយ ដាក់ចូលទៅក្នុងមាត់ ហើយខ្ពុររយៈពេលពីរបីនាទី រួចលាងសម្អាតមាត់ចេញជាមួយនឹងទឹកស្អាតធម្មតា។ បន្ទាប់មកអនុវត្តឡើងវិញម្តងទៀត ដើម្បីជួយកម្ចាត់កាកសំណល់ដែលនៅជាប់តាមជើងធ្មេញ និងស្នឹមពណ៌លឿង។
វីធីទី២៖ លាយប្រេងដូង ២ស្លាបព្រាបាយ ជាមួយនឹងម្សៅសូដាពីរបីស្លាបព្រាកាហ្វេ ហើយប្រើច្រាស់ដុសសម្អាតដូចប្រើថ្នាំដុសធ្មេញ។ បន្ទាប់មកលាងជម្រះឲ្យបានហ្មត់ចត់ជាមួយនឹងទឹកធម្មតា។
ប្រសិនបើអ្នកព្យាយាមប្រើប្រាស់វិធីធម្មជាតិនេះបានទៀងទាត់មួយថ្ងៃពីរដង អ្នកនឹងឃើញប្រសិទ្ធិភាពក្នុងរយៈពេល ២ ទៅ៣ សប្តាហ៍៕
មតិយោបល់