ព័ត៌មានអន្តរជាតិ

យន្តហោះ១គ្រឿង ធ្លាក់ចូលចំផ្ទះពលរដ្ឋ នៅអាមេរិក

អាមេរិក: តាមអាជ្ញាធរ បានឲ្យដឹងថា យន្តហោះធុនតូចមួយគ្រឿង បានធ្លាក់ចូលចំផ្ទះប្រជាពលរដ្ឋពីរខ្នង នៅទីក្រុង Riverside ក្នុងរដ្ឋកាលីហ្វញ៉ា ហើយមកទល់ពេលនេះ ពុំទាន់មានរបាយការណ៍អំពីអ្នកស្លាប់ ឬរងរបួស ក្នុងហេតុការណ៍នេះនៅទ្បើយទេ។ នេះបើយោងតាមរយ: សារព័ត៌មាន CNN ចេញផ្សាយនៅថ្ងៃទី២៨ ខែកុម្ភ: ឆ្នាំ២០១៧។

យន្តហោះ Cessna 310 បានធ្លាក់នៅភាគឦសាននៃព្រលានយន្តហោះទីក្រុង Riverside នេះបើតាមការឲ្យដឹងពីលោក Ian Gregor អ្នកនាំពាក្យរដ្ឋបាលអាកាសចរណ៍សហព័ន្ធ ដោយយន្តហោះនេះ បានហោះចេញពីទីក្រុង Riverside ទៅកាន់ទីក្រុង San Jose ។

លោក Charles Payne នាយកដ្ឋានប៉ូលិសទីក្រុង Riverside បានឲ្យដឹងថា យន្តហោះនេះ បានធ្លាក់នៅម៉ោងប្រហែល ៤ និង៤១ នាទី (ម៉ោងក្នុងស្រុក) ហើយអ្នកដំណើរនៅលើយន្តហោះ ត្រូវបានគេជម្លៀសចេញ ព្រមទាំងពលរដ្ឋដែលមានផ្ទះក្បែរតំបន់កើតហេតុ ត្រូវបានអាជ្ញាធរជម្លៀសចេញផងដែរ។

នៅខណ:នេះ អាជ្ញាធរកំពុងបើកការស៊ើបអង្កេតពីមូលហេតុនៃការធ្លាក់យន្តហោះនេះ៕

មតិយោបល់