ព័ត៌មានសុខភាព

៧ចំណុចបញ្ជាក់ថា ការមានផ្ទៃពោះ​របស់អ្នក​កំពុងតែជួប​អាសន្ន

ក្នុងអំឡុងពេលមានផ្ទៃពោះ ស្ត្រីគ្រប់រូបជៀសមិនផុតពីបញ្ហាក្អួតចង្អារ ឈឺពោះ លេចនោម ឬហូរឈាមតិចតួចតាមទ្វារមាសនោះទេ ព្រោះរាងកាយកំពុងតែរងនូវសម្ពាធយ៉ាងខ្លាំង។ ក៏ប៉ុន្តែ ប្រសិនបើអាការទាំងនោះមានសភាពធ្ងន់ធ្ងរខុសប្រក្រតី បានន័យថា កូនក្នុងផ្ទៃរបស់អ្នកកំពុងតែប្រឈមនឹងបញ្ហាហើយ។

១.កូនក្នុងផ្ទៃមានចលនាតិច
អ្នកម្តាយគ្រប់រូបនឹងដឹងថា កូននៅក្នុងផ្ទៃចាប់ផ្តើមរើបំរាស់ខ្លាំងនៅចន្លោះសប្តាហ៍ទី ១៦ និង២៤។ ផ្ទុយទៅវិញ ប្រសិនបើក្នុងដំណាក់កាលនេះកូនរបស់អ្នកមានចលនាតិច អ្នកគួរតែប្រញាប់ទៅជួបគ្រូពេទ្យភ្លាម ព្រោះពួកគេអាចនឹងមានសុខភាពទន់ខ្សោយ។

២.ហូរឈាមច្រើន
ការហូរឈាមតាមទ្វារមាសតិចតួចក្នុងអំឡុងពេលមានផ្ទៃពោះ គឺជារឿងធម្មតា។ ទោះជាយ៉ាងណា បើការហូរឈាមនោះច្រើនខុសប្រក្រតី គឺជាសញ្ញានៃការរលូតកូន ឬសុខកំពុងតែបាំងមាត់ស្បូន។ វិធីល្អ មានតែទៅរកអ្នកជំនាញ ឬពេទ្យឆ្មបនោះទេ។

៣.ឈឺចាប់ខ្លាំងក្នុងពោះ
ស្ត្រីមានផ្ទៃពោះគ្រប់រូបតែងតែឆ្លងកាត់នូវភាពឈឺចាប់ ដោយសារតែប្រែប្រួលនៃរាងកាយ។ យ៉ាងណាម៉ិញ បើការឈឺចាប់នោះមានសភាពធ្ងន់ធ្ងរ ហើយមានធ្លាក់ឈាមទៀតនោះ អាចជាសញ្ញានៃការរលូតកូន ឬកូនក្រៅស្បូន។

៤.គ្រុនក្តៅ
ជំងឺគ្រុនក្តៅមិនមែនជារឿងចម្លែកនោះទេ សម្រាប់ស្ត្រីមានផ្ទៃពោះ តែបើអាការកើតមានយូរជាង ២៤ ទៅ ៣៦ម៉ោងមិនព្រមបាត់ ត្រូវរត់រកគ្រូពេទ្យជាបន្ទាន់។ រោគសញ្ញាមួយនេះ អាចបណ្តោលមកពី ការរលាកសួត ឬជំងឺតម្រងនោម។



៥.ចង្អោរ និងក្អួតធ្ងន់ធ្ងរ

គ្រប់ស្ត្រីទាំងអស់សុទ្ធតែឆ្លងកាត់អាការក្អួតចង្អោរ ក្នុងអំឡុងពេលមានផ្ទៃពោះ។ ប៉ុន្តែ ប្រសិនបើអាការធ្ងន់ធ្ងរពេក ហើយមិនអាចបរិភោគ ឬសូម្បីតែផឹកអ្វីមិនបាននោះ អ្នកអាចប្រឈមនឹងហានិភ័យនៃការខ្សោះជាតិទឹក និងអាហារូបត្ថម្ភ។ កត្តានេះហើយ ដែលធ្វើឲ្យប៉ះពាល់ដល់ទារកក្នុងផ្ទៃ ហេតុនេះសូមប្រញាប់ទៅពិគ្រោះជាមួយគ្រូពេទ្យជាបន្ទាន់។

៦.ស្បូនកន្ទ្រាក់ខ្លាំងនៅដើមត្រីមាសទី៣
អ្នកម្តាយដែលទើបនឹងពរពោះលើកដំបូង អាចនឹងយល់ច្រឡំថា ជាសញ្ញានៃការសម្រាកកូន។ នេះជារឿងមិនពិតនោះទេ ព្រោះរយ:ពេលនៃការសម្រាលយើងអាចស្មានដឹងមុនបាន ហើយប្រសិនបើស្បូនកន្ត្រាក់ខ្លាំងៗនៅត្រីមាសទី៣ អ្នកត្រូវសុំជំនួយពីគ្រូពេទ្យភ្លាម។

៧.បែកទឹកភ្លោះ
អំឡុងពេលមានផ្ទៃពោះ ស្បូនអាចរីកធំបណ្តោលឲ្យដាក់សម្ពាធទៅលើប្លោកនោម ដូច្នេះពេលខ្លះស្ត្រីមានផ្ទៃពោះអាចលេចនោម។ ទោះជាយ៉ាងណា ប្រសិនបើសារធាតុរាវចេះតែបន្តហូរមកមិនព្រមបាត់ ត្រូវពិគ្រោះជាមួយគ្រូពេទ្យឲ្យបានឆាប់៕

ប្រភព: wittyfeed

មតិយោបល់