ព័ត៌មានសុខភាព

ហេតុអ្វីថ្នាំជំនួយផ្លូវភេទមិនអាចជួយឲ្យប្រុសៗខ្លាំងគ្រប់ពេល?

មនុស្សប្រុសចំនួន ៥០% ដែលមានអាយុ ៤០ឆ្នាំ អាចជួបនឹងបញ្ហាខ្សោយផ្លូវភេទម្តងម្កាល ហើយក្នុងចំណោមមនុស្សប្រុសវ័យ ៣០ឆ្នាំចំនួន ១០នាក់ មាន ៣នាក់ ដែលមានកម្រិតអ័រម៉ូន testosteroneទាប។

នេះគឺជាមូលហេតុដែលធ្វើឲ្យប្រុសៗប្រើប្រាស់ថ្នាំជំនួយផ្លូវភេទ ប៉ុន្តែថ្នាំនេះមិនអាចជំនួសលើសពី ៣១% ឡើយ។ សព្វថ្ងៃ មានមនុស្សវ័យក្មេងមួយចំនួនបានប្រើប្រាស់ថ្នាំនេះ ដើម្បីភាពសប្បាយរីករាយបានយូរ បើទោះជាគេមិនមានបញ្ហាផ្លូវភេទក៏ដោយ។

តើថ្នាំជំនួសផ្លូវភេទមានដំណើរការយ៉ាងដូចម្តេច? នៅពេលដែលលេបថ្នាំនេះចូលទៅ ចរាចរឈាមទៅកាន់ផ្នែកឯកជនត្រូវបានកើនឡើង បណ្តោលឲ្យអាអូនតូចឡើងរឹង។ ប៉ុន្តែសម្រាប់បុរសមួយចំនួននៅតែបរាជ័យ តើមកពីមូលហេតុអ្វី?

១. ដំបូងឡើយ បើគ្មានសកម្មភាពដាស់អារម្មណ៍ក្នុងរយ:ពេល ៣០នាទីទេ ការប្រើថ្នាំគ្រាប់ជំនួយផ្លូវភេទនេះក៏គ្មានប្រសិទ្ធិភាពដែរ។

២. ចំពោះបុរសមួយចំនួនអាចមានបញ្ហាក្រពះ និងឈឺក្បាល។ ជាមួយគ្នានេះផងដែរ អ្នកមានបញ្ហាភ្នែកព្រិល, តម្រងនោម, ថ្លើម, សម្ពាធឈាម ឬបេះដូង មិនគួរលេបថ្នាំគ្រាប់ប្រភេទនេះឡើយ។

៣. ស្ត្រេសអាចជាមូលហេតុមួយទៀត ដែលធ្វើឲ្យអាអូនតូចរបស់អ្នកមិនអាចប្រើការកើត។ នៅពេលដែលអ្នកមានបញ្ហាស្ត្រេសខ្លាំងពេក សូម្បីតែថ្នាំជំនួយផ្លូវភេទក៏មិនអាចជួយបានដែរ។

៤. ការសិក្សាមួយបានអះអាងថា ថ្នាំបែបនេះអាចធ្វើការតែ ៦០% ប៉ុណ្ណោះ ដោយអាស្រ័យទៅលើកត្តាជាច្រើនទៀត។ ជាមួយគ្នានេះដែរ បន្ទាប់ពីការប្រើប្រាស់ញឹកញាប់ពេក ប្រព័ន្ធភាពស៊ាំរបស់អ្នកនឹងស៊ាំជាមួយថ្នាំនេះ ហើយអាចគ្មានប្រសិទ្ធិភាពថែមទៀត។

៥. អ្នកដែលបរិភោគអាហារច្រើនពេកមុនពេលបង្កាត់ភ្លើងស្នេហ៍ ការថ្នាំជំនួយផ្លូវភេទក៏មិនសូវមានប្រសិទ្ធិភាពដែរ ព្រោះដំណើរការស្រូបថ្នាំនេះដំណើរការយឺតបំផុត។

៦. ហេតុផលមួយទៀត មនុស្សមួយចំនួនដែលខ្វះចំណង់ផ្លូវភេទធ្ងន់ធ្ងរ មិនអាចដោះស្រោយដោយប្រើថ្នាំ ជំនួយផ្លូវភេទបាននោះទេ។

៧. ជំងឺទឹកនោមផ្អែមក៏អាចជាមូលហេតុមួយដែរ។ សរសៃប្រសាទនៅក្នុងរាងកាយរបស់មនុស្សប្រុស អាចទទួលរងផលប៉ះពាល់ដោយសារតែលក្ខខណ្ឌសុខភាព ហើយករណីដែលប្រើថ្នាំ ជំនួយផ្លូវភេទ ក៏មិនអាចជួយបានច្រើនដែរ។

ទាំងអស់នេះហើយ គឺជាមូលហេតុដែលអ្នកមិនគួរព្យាយាមប្រើប្រាស់ថ្នាំជំនួយផ្លូវភេទដោយគ្មានការប្រឹក្សាជាមួយគ្រូពេទ្យឡើយ៕

Viagra Not Work

មតិយោបល់