អ៊ីរ៉ាក់ៈ ជនស៊ីវិល ១២នាក់ ត្រូវបានរងរបួស ក្នុងទីក្រុង Mosul នូវអ្វីដែលគេហៅថា ជាការវាយប្រហារអាវុធគីមីលើកដំបូង សម្រាប់ការប្រយុទ្ធគ្នា នៅក្នុងតំបន់កាន់កាប់ដ៏រឹងមាំ ដោយពួកក្រុម IS ។ នេះបើយោងតាមរយៈ សារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី៤ ខែមិនា ឆ្នាំ២០១៧។
វេជ្ជបណ្ឌិតម្នាក់មកពីកាកបាទក្រហមអន្តរជាតិ (ICRC) ដែលមានមូលដ្ឋាននៅក្បែរទីក្រុង Irbil បានបញ្ជាក់អំពីឧប្បត្តិហេតុនេះ ដល់ភ្នាក់ងារ BBC ថា ក្មេងប្រុសអាយុ ១១ ឆ្នាំម្នាក់ មានបញ្ហាផ្លូវដង្ហើម និងស្បែកយ៉ាងធ្ងន់ធ្ងរ រួមទាំទារកម្នាក់ទៀត បានទទួលរងរបួសផងដែរ នៅក្នុងការវាយប្រហារនេះ។
វេជ្ជបណ្ឌិត ICRC បានបន្ថែមថា សារធាតុដែលត្រូវបានប្រើ សម្រាប់ការវាយប្រហារនេះ គឺនៅមិនទាន់ដឹងនោះទេ ប៉ុន្តែវាត្រូវបានគេចាត់ទុកថា ជាការវាយប្រហារគីមី។
លោក Robert Mardini ប្រធាន ICRC បានអះអាងថា មានរោគសញ្ញាបានកើតទ្បើងលើជនរងគ្រោះ ក្នុងនោះរួមមានពងបែក ឡើងក្រហមក្នុងភ្នែក រលាក ក្អួត និងក្អកជាដើម។
គួរបញបញ្ជា់ដែរថា ការប្រើប្រាស់អាវុធគីមី ត្រូវបានហាមឃាត់ក្រោមច្បាប់អន្ដរជាតិ៕
មតិយោបល់