តាមការពិតរាល់ជំងឺទាំងអស់ដែលកើតមាននៅលើរាងកាយរបស់យើង សុទ្ធតែផ្តល់ដំណឹងជាមុន មុននឹងឈានដល់ដំណាក់កាលធ្ងន់ធ្ងរ។ ក៏ប៉ុន្តែ រោគសញ្ញាព្រមានល្មមៗ មនុស្សភាគច្រើនមិនសូវយកចិត្តទុកដាក់នោះទេ ទាល់តែជំងឺធ្វើទុក្ខខ្លាំងទើបរកវិធីព្យាបាល។ ហេតុនេះហើយ ដើម្បីកុំឲ្យធ្លាក់ខ្លួនជាទាសកររបស់ជំងឺ ឬត្រូវចំណាយលុយច្រើនក្នុងការមើលថែខ្លួន អ្នកត្រូវចេះសង្កេតមើលរោគសញ្ញាមួយចំនួនដោយខ្លួនឯង។ យ៉ាងណាម៉ិញ ដូចជារោគសញ្ញាព្រមានទាំង៥ចំណុចនេះ បញ្ជាក់ថា រាងកាយរបស់អ្នកកំពុងតែត្រូវការជំនួយហើយ។
១.ក្រចក និងសក់មានភាពផុយស្រួយ
នេះជារោគសញ្ញាមួយដែលបង្ហាញថា រាងកាយរបស់អ្នកកំពុងតែខ្វះវីតាមីនD និងកាល់ស្យូម។ ដើម្បីដោះស្រាយបញ្ហានេះ អ្នកទទួលទានអាហារដែលសម្បូរវីតាមីនD និងជាតិកាលស្យូម ដែលមាននៅក្នុងទឹកដោះគោ ពពួកសណ្តែក ដំឡូងបារាំង ស្រូវសាឡី និងគ្រាប់ធមញ្ញជាតិផ្សេងៗទៀត ជាប្រចាំ។
២.ស្បែកនៅលើកែងដៃមានសភាពស្ងួត
ជាធម្មតាបញ្ហាស្បែកស្ងួតនៅតំបន់កែងដៃបង្ហាញថា អ្នកកំពុងតែខ្វះវីតាមីនC និងA ។ ក៏ប៉ុន្តែ ដើម្បីជួសជុលបញ្ហាមួយនេះ អ្នកគ្រាន់តែញ៉ាំ ការ៉ុត ល្ពៅ ក្រូច… ឲ្យបានញឹកញាប់ជាការស្រេច។
៣.ស្បែកស្ងួតនៅលើរាងកាយទាំងមូល
បើស្បែកនៅលើរាងកាយទាំងមូលរបស់អ្នកមានភាពស្ងួត គឺជាសញ្ញាខ្វះវីតាមីនE ។ ក្នុងករណីនេះ អ្នកគួរតែព្យាយាមទទួលទានអាហារដែលសម្បូរវីតាមីនE ដូចជាប្រេងបន្លែ ខ្លាញ់ត្រី និងគ្រប់ធញ្ញជាតិឲ្យបានច្រើន។
៤.ហូរឈាមតាមអញ្ចាញធ្មេញ
អាការហូរឈាមតាមអញ្ចាញធ្មេញជាសញ្ញាមួយទៀតនៃកង្វះវីតាមីនC ក្នុងរាងកាយ ប៉ុន្តែវាមិនពិបាកដោះស្រាយនោះទេ អ្នកគ្រាន់តែបន្ថែមផ្លែឈើ និងបន្លែទៅក្នុងរបបអាហារជាប្រចាំ ជាពិសេសខ្ទឹមស បញ្ហានេះនឹងបាត់ទៅវិញ។
៥.ជើងរមួលក្រពើ គេងមិនលក់ ឬមួរម៉ៅច្រើន
រោគសញ្ញាទាំងនេះបណ្តោលមកពីរាងកាយខ្វះប៉ូតាស្យូម និងម៉ាញេស្យូម។ ដូច្នេះវិធីដ៏ល្អបំផុត អ្នកត្រូវព្យាយាមទទួលទានស្លឹកបន្លែបៃតងឲ្យបានច្រើន។
ប្រសិនបើលោកអ្នកកំពុងតែជួបបញ្ហាដូចដែលបង្ហាញនៅខាងលើ សូមប្រញាប់ដោះស្រាយភ្លាមៗ ហើយកុំបណ្តោយទុកយូរ ព្រោះវាអាចបង្កទៅជាបញ្ហាធ្ងន់ធ្ងរបាន៕
ប្រភពៈ healthylifehouse
មតិយោបល់