ព័ត៌មានសុខភាព

ហាមទុកអាហារទាំង៦មុខនេះ នៅក្នុងទូរទឹកកក

មានអាហារជាច្រើនប្រភេទ ដែលអាចនឹងបាត់បង់គុណភាព រសជាតិ រួមទាំងទ្រង់ទ្រាយដើម នៅពេលលោកអ្នករក្សាវាទុកនៅក្នុងទូរទឹកកក។ ខាងក្រោមនេះ គឺជាអាហារទាំង៦មុខ ដែលអ្នកមិនគួរទុកនៅកន្លែងត្រជាក់ពេកនោះទេ៖

១.ផ្លែប័រ
នៅពេលដែលអ្នកទុក ផ្លែប័រ នៅក្នុងទូរទឹកកក វានឹងបានចាប់ផ្តើមស្រូបយកជាតិសំណើម ទៅក្នុងខ្លួនរបស់វាយ៉ាងឆាប់រហ័សបំផុត។ នេះហើយជាហេតុដែរធ្វើឲ្យវាទន់ ងាយរលួយណាស់។

២.ដំឡូងបារាំង
ការរក្សាទុកដំឡូងបារាំង នៅក្រោមសីតុណ្ហភាព៧អង្សាសេ នឹងធ្វើឲ្យវាបាត់បង់រសជាតិផ្អែមឆ្ងាញ់របស់វា។

៣.សណ្តែកបារាំង
កុំរក្សា សណ្តែកបារាំង នៅកក្រោមសីតុណ្ហភាពត្រជាក់ខ្លាំងឲ្យសោះ ព្រោះអត្ថប្រយោជន៍ធម្មជាតិរបស់វានឹងត្រូវបាត់បង់។

៤.ទឹកឃ្មុំ
ភាពត្រជាត់ និងជាតិសំណើម ទឹកឃ្មុំឆាប់នឹងប្រែជាកក ដែលធ្វើឲ្យវាបាត់បង់រសជាតិ និងអត្ថប្រយោជន៍ចំពោះសុខភាព។ ដូចនេះ អ្នកគួរតែរក្សាទុកនៅកន្លែងដែលមានសីតុណ្ហភាពធម្មតា បានហើយ។

៥.ត្រប់
អ្នកមិនគួរទុកត្រប់ធំ ឬគេហៅថា ត្រប់ក្តគោ នៅក្នុងទូរទឹកកកនោះទេ ព្រោះវាងាយនឹងទន់រលួយ ហើយមានស្នាមខូងផងដែរ។

៦.ផ្លែចេក
ផ្លែចេក ក៏ជាផ្លែឈើដែលងាយនឹងប្រែពណ៌ទៅជាខ្មៅជាំឆាប់ខូចបំផុត នៅពេលដែលអ្នកដាក់វានៅក្នុងទូរទឹកកក៕

មតិយោបល់