ព័ត៌មានសុខភាព

ចងចាំ៤ចំណុចនេះ កូនសម្លាញ់របស់អ្នក​នឹងជៀស​ផុត​ពីហានិភ័យ​អាក្រក់​នៅពេលគេង

ការគេង និងបំប៉ៅដោះ បានគ្រប់គ្រាន់ ពិតជាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ទារកដែលទើបនឹងកើត។ ក៏ប៉ុន្តែ ដើម្បីសុវត្ថិភាពក្នុងការគេងរបស់ទារក ហើយអាចជៀសផុតពីហានិភ័យនៃការស្លាប់ តើអ្នកត្រូវធ្វើដូចម្តេច?

ឪពុកម្តាយទាំងឡាយ ជាពិសេសគូស្នេហ៍ដែលទើបនឹងមានកូនលើកដំបូង គួរតែអនុវត្តរឿង៤ចំណុចឲ្យបាន ដើម្បីសុវត្ថិភាពដល់កូនតូចរបស់អ្នកក្នុងពេលគេង។

១. ត្រូវមានទម្លាប់ដាក់ទារកឲ្យគេងផ្ងោរជានិច្ច។
២. យករបស់របរដូចជា ខ្នើយ ឬតុក្តតា ចេញពីលើគ្រែរបស់ទារកទាំងអស់។
៣. ទារកត្រូវគេងក្នុងបន្ទប់ជាមួយលោកអ្នក ប៉ុន្តែដើម្បីសុវត្ថិភាពត្រូវដាក់ពួកគេឲ្យគេងក្នុងអង្រឹង ឬគ្រែសម្រាប់ទារក។
៤. ត្រូវរក្សាកម្តៅឲ្យទារកឲ្យបានល្អ ដោយស្លៀកពាក់ខោអាវឲ្យជិតៗ រួមទាំងស្រោមដៃស្រោមជើងផងដែរ។

វិធីខាងលើនេះ អាចជួយឲ្យកូនរបស់អ្នកជៀសផុតពីការថប់ដង្ហើមស្លាប់តែគេងផ្កាប់មុខផ្ទាល់នឹងពូកខ្នើយ ឬឪពុកម្តាយគេងសង្កត់ពីលើដោយមិនដឹងខ្លួន៕

សូមទស្សនាវីដេអូដែលបង្ហាញដោយអ្នកជំនាញដូចខាងក្រោម៖

https://www.youtube.com/watch?v=PNzT3o_eIes

មតិយោបល់