ព័ត៌មានសុខភាព

ទង្វើ៥យ៉ាង ដែលសុភាពនារីមិនគួរធ្វើចំពោះសុដន់

បរទេសៈ សុដន់ គឺជាផ្នែកមួយនៅលើរាងកាយមនុស្សស្រី ដែលមានភាពទាក់ទាញជាងគេ។ ហេតុនេះហើយ ទើបស្ត្រីជាច្រើនព្យាយាមប្រើវិធីគ្រប់យ៉ាង ដើម្បីពង្រីកទំហំសុដន់ រហូតមានអ្នកខ្លះហ៊ានចំណាយប្រាក់ដ៏ច្រើនធ្វើការវះកាត់ថែមទៀត។

តែទោះជាយ៉ាងណា មានទង្វើមួយចំនួនដែលមនុស្សស្រីធ្វើបំពានលើសុដន់ដោយមិនដឹងខ្លួន ដែលបណ្តោលឲ្យសុដន់បាត់បង់ភាពទាក់ទាញ ហើយអាចបង្កឲ្យមានបញ្ហាផ្សេងៗកើតឡើង។ ដូច្នេះ តើទង្វើអ្វីខ្លះទៅ ដែលសុភាពនារីធ្វើឲ្យប៉ះពាល់ដល់សុដន់?

ពាក្យអាវទ្រនាប់តូច
ស្ត្រីភាគច្រើននៅជុំវិញពិភពលោកតែងតែគិតថា ភាពសិចស៊ីកាន់តែខ្លាំងប្រសិនបើពួកគេពាក់អាវទ្រនាប់តូចជាងទំហំសុដន់ ១ ទៅ២ លេខ។ ប៉ុន្តែតើអ្នកដឹងទេ? ការធ្វើបែបនេះអាចបណ្តោលឲ្យដាក់សម្ពាធខ្លាំងលើសុដន់ ហើយអាចធ្វើឲ្យខូចទ្រងទ្រាយបាន។

អត់បានពាក់អាវទ្រនាប់ពេលរត់ហាត់ប្រាណ
ស្ត្រីភាគច្រើនបានអះអាងថា ពួកគេមានអារម្មណ៍ចង់ឲ្យខ្លួនប្រាណមានសេរីភាពទើបមិនពាក់អាវទ្រនាប់ពេលកំពុងរត់។ ទោះជាយ៉ាណាក្តី ទង្វើមួយនេះអាចបណ្តោលឲ្យមានបញ្ហាធ្ងន់ធ្ងរសម្រាប់ជាលិកានៅក្នុងសុដន់។

ក្តាប់សុដន់
សុដន់អាចទទួលរងនូវការខូចខាតយ៉ាងងាយ ប្រសិនបើពួកគេឧស្សាហ៍ក្តាប់សុដន់ខ្លួនឯងលេងរាល់ថ្ងៃ។

ដករោមចេញ
ប្រសិនបើមានរោមនៅជុំវិញចុងសុដន់ ស្ត្រីភាគច្រើនច្រើនតែងតែដកវាចេញ។ ទោះជាយ៉ាងណា អ្នកត្រូវដឹងថា ប្រសិនបើអ្នកដករោមទាំងនេះជាញឹកញាប់ រោមនឹងដុះឡើងកាន់តែច្រើននាពេលអនាគត។ លើសពីនេះទៅទៀត អ្នកគួរតែដឹងថា ហានិភ័យនៃការរលាកកាន់តែធ្ងន់ធ្ងរទៅៗ។

ចោះចុងសុដន់ពាក់ក្រវិល
ទង្វើមួយនេះ មិនត្រឹមតែគ្រោះថ្នាក់នោះទេ ប៉ុន្តែវាអាចបណ្តោលឲ្យមានជំងឺរលាកធ្ងន់ធ្ងរ។
ហេតុនេះហើយ សូមស្ត្រីទាំងឡាយគួរតែចៀសវាងទង្វើមួយនេះ ប្រសិនបើមិនឲ្យសុដន់មានបញ្ហា៕

not-do-on-breasts

មតិយោបល់