ព័ត៌មានអន្តរជាតិ

ចិន និងរុស្ស៊ី អភិវឌ្ឍនាវាមុជទឹកទេសចរណ៍ក្រោមទឹកជាលើកដំបូង

រុស្ស៊ីៈ តាមសេចក្តីរាយការណ៍ របស់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានឲ្យដឹងថា ប្រទេសចិន និងរុស្ស៊ី បានកំណត់សាងសង់នាវាមុជទឹកពាណិជ្ជកម្មលើកដំបូងរបស់ពិភពលោក ហើយផ្អែកតាមសមាជិក អ្នកឯកទេសកិច្ចការយោធារុស្ស៊ី លោក Konstantin Sivkov បានប្រាប់វិទ្យុ Sputnik ថា នាវាមុជទឹកដែលជាភាពពេញនិយមមួយនេះ ត្រូវបានចាប់ផ្ដើមសាងសង់ហើយ។

ក្រុមអ្នកវិទ្យាសាស្ត្ររុស្ស៊ី និងចិន មានគម្រោងនឹងបញ្ចប់ការសាងសង់នាវាមុជទឹកដំបូងបំផុតរបស់ពិភពលោក សម្រាប់ការប្រើប្រាស់ស៊ីវិលនេះ នៅចុងឆ្នាំ ២០១៧ នេះបើយោងតាមកាសែតចិន China Daily បានចុះផ្សាយ។

ប្រភពពីកាសែតដដែល បានបន្ថែមថា នាវាមុជទឹកនេះ កំពុងត្រូវបានអភិវឌ្ឍដោយក្រុមហ៊ុនផលិតរថយន្ដក្រោមទឹក Tianjin Ostar មានការគាំទ្រពីវិទ្យាស្ថានស្រាវជ្រាវរុស្ស៊ី។

ក្នុងនាមជាប្រធានអ្នកគ្រប់គ្រង នៅក្នុងក្រុមហ៊ុនលោក Zou Yongchunhe បានកត់សម្គាល់ថា នាវាមុជទឹកនេះ នឹងអាចដឹកមនុស្សបានពី ២០ ទៅ ៤០ នាក់ ចូលទៅក្នុងទឹកជម្រៅ ២៤ ម៉ែត្រ៕

មតិយោបល់